adverise with khmeread Unnamed

ឃាត់​ក្មេងស្ទាវ​ ៣​ នាក់ បន្ទាប់ពី​ឆែកឆេរ​រកឃើញ​ដាវ​សា​ម៉ូ​រ៉ៃ​នៅក្នុង​កាបូប​

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​ខណ្ឌ​៧​មករា បាន​ឃាត់ខ្លួន​ក្មេងស្ទាវ​ ៣ ​នាក់ ខណៈដែល​ពួកគេ​កំពុង អង្គុយ​ស្ពាយ​កាបូប​នៅក្នុង​វត្ត​ព្រះពុទ្ធ នៅ​យប់​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្នុង​វត្ត​ព្រះពុទ្ធ បណ្តោយ​ផ្លូវ​មុនី​រ៉េត ស្ថិតក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​បានឱ្យដឹងថា ដំបូង​កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​ខណ្ឌ​៧​មករា សហការ​ជាមួយ​សមត្ថកិច្ច​ប៉ុស្តិ៍​វាលវង់ កំពុង​ល្បាត​ក្នុង​មូល​ដ្នា​ន​ស្រាប់តែ ឃើញ​ក្មេងស្ទាវ ​៣ ​នាក់​កំពុង​អង្គុយ​នៅក្នុង​វត្ត ដោយមាន​ការសង្ស័យ​ក៏ត្រូវ​កម្លាំង​សមត្ថកិច្ច ក៏បាន​ហៅឱ្យ​ឈប់​រួច​ធ្វើការ​ឃាត់ខ្លួន ត្រួតពិនិត្យ​និង​រកឃើញ​មាន​ដាវ​សាំ​ម​រ៉ៃ​ចំនួន​៣​។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ទី​១​.ឈ្មោះ ទូច វណ្ណៈ ​អាយុ​ ៣៣ ​ឆ្នាំ មាន​ទីលំនៅ​និង​មុខរបរ​មិន​ពិត​ប្រា​ដក ជនសង្ស័យ​, ទី​២.​ឈ្មោះ ចាន់ ធី អាយុ​ ៣០​ ឆ្នាំ មាន​ទីលំនៅ និង​មុខរបរ​មិន​ពិត​ប្រា​ដក និង​ជនសង្ស័យ​ និងទី​៣​.ឈ្មោះ ជា សូ​ដា អាយុ ​៣៣ ​ឆ្នាំ មាន​ទីលំនៅ និង​មុខរបរ​មិន​ពិត​ប្រា​ដក​។​

    បច្ចុប្បន្ន​ជនសង្ស័យ​រួម និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច ប៉ុស្តិ៍​វាលវង់​នាំមក​ឃាត់ខ្លួន​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​៧​មករា ដើម្បី​សួរ​នាំ​ចាត់ការ​តាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់