adverise with khmeread 1

ចោរ​មួយក្រុម​ដេញ​កាប់​ប្លន់​យក​ម៉ូតូ​ទាំង​កណ្តាល​អា​ធ្រា​ត្រ នៅ​សង្កាត់​ទួល​សង្កែ​

    ភ្នំពេញ ៖ បុរស​ម្នាក់​រងរបួស​ក្បាល​ធ្ងន់ធ្ងរ​ និង​ម្នាក់ទៀត​រងរបួស​ដៃ​បន្តិចបន្តួច​បន្ទាប់ពី​ត្រូវបាន​ក្រុមចោរ​មួយក្រុម​ដេញ​កាប់​ប្លន់​យក​ម៉ូ​តូ ​Zoomer X​ មួយគ្រឿង​ទៅ​បាត់​។​

    អំពើ​កាប់​ប្លន់​គ្មាន​ត្រា​ប្រណី​មួយ​នេះ​បានកើត​ឡើង​នា​ម៉ោង២​ និង​២០​នាទី​រំលង​អា​ធ្រា​ត្រ​ទី​១៤​ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុច​ម្ដុំ​ផ្សារ​ទំនប់​ផ្លូវ​៥៩៨​ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

    ជនរងគ្រោះ​ដែលជា​ម្ចាស់​ម៉ូតូ​រងរបួស​ដៃ​មានឈ្មោះ ស៊ីម សុខ​រុន ភេទ​ប្រុស អាយុ ២២ឆ្នាំ មុខរបរ​ផ្សារ​ដែក ស្នាក់នៅ​និង​ស្រុកកំណើត​ភូមិ​វត្ត​ស្នោ ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ម្នាក់ទៀត​មានឈ្មោះ ញឹម រ៉ា​ក់ ភេទ​ប្រុស អាយុ ២៥ ឆ្នាំ មុខ​ជាងផ្សារដែក ស្នាក់នៅ​និង​ស្រុកកំណើត​ជាមួយគ្នា។

    ជនរងគ្រោះ​បានឱ្យដឹងថា ដំបូង​រូបគេ​ទាំងពីរ​នាក់​នឹង​មិត្តភក្ដិ​របស់គេ​ផ្សេងៗ​ទៀត​បានមកពី​ផឹកស៊ី​និង​ដើរលេង​នៅ​ម្ដុំ​ណាហ្គា។ បន្ទាប់ពី​ផឹក​ស៊ី​រួច​ពួកគេ​បាន​ជូន​មិត្តភក្ដិ​ម្នាក់​ឈ្មោះ កម រាជ អាយុ​ ២៣ ​ឆ្នាំ មុខរបរ​ជាង​កញ្ចក់​មក​ផ្ទះជួល​ប្រពន្ធ​នៅ​ចំនុចកើតហេតុ​ហើយ​ខាងលើ​ដោយ​ជិះ​ម៉ូតូ​ចំនួន​បួន​គ្រឿង​រួមទាំង​ម៉ូតូ​ជនរងគ្រោះ​ផងដែរ។​

ជនរងគ្រោះ

ជនរងគ្រោះ

adverise with khmeread

មតិយោបល់