adverise with khmeread Unnamed %283%29

លោក​មេ​ប៉ុស្តិ៍​ចោមចៅប្រកាសស្វែងរកសាច់ញាតិសព​បុរស​ម្នាក់ដែលកំពុងមាន​សភា​ព​ស្អុយរ​លួយ ​(​មាន​វីដេអូ​)

    ភ្នំពេញ ​៖ ប្រជា​ល​រដ្ឋ​បាន​ប្រទះឃើញ​សព​បុរស​ម្នាក់​មិនទាន់​ស្គាល់​អត្តសញ្ញាណ​អណ្តែត​ទឹក​នៅ​ប្រឡាយ​មួយកន្លែង​ភូមិ​គោក​ចំបក់ សង្កាត់ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយមាន​សភាព​ស្អុយរលួយ​កាលពី​វេលា​ម៉ោង​១០​ និង​៣០​នាទី ព្រឹក​ថ្ងៃទី​១៤ ខែតុលា​ ឆ្នាំ​២០១៦​នេះ។​

    សាក្សី​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​ប្រជាពលរដ្ឋ​បានធ្វើ​ដំណើរ​ឆ្លងកាត់​នៅ​នោះ​ហើយ​បាន​ប្រទះឃើញ​សព​បុរស​ខាងលើ​អណ្តែត​ចេញតែ​ដៃ​ និង​ខ្លួន​បន្តិច​តែប៉ុណ្ណោះ​ទើប​នាំគ្នា​ភ្ញាក់ផ្អើល​និង​រាយការណ៍​ប្រាប់​ប៉ូលិស​មូលដ្ឋាន។​

    ប៉ូលិស​បាន​អំពាវនាវ​ថា បើ​បងប្អូន​មាន​បាត់​សមាជិក ដូច​ក្នុង​រូបភាព​ខាងលើនេះ​សូម​បងប្អូន​ដែលមាន​បាត់​សមាជិកគ្រួសារ​ដូច​ភិន​ភាព​នេះ មកមើល​ផ្ទាល់ និង​អាច​ទំនាក់ទំនង​តាមរយៈ​ទូរស័ព្ទ លោក​មេ​ប៉ុស្តិ៍​ចោមចៅ 012826093៕

 

adverise with khmeread

មតិយោបល់