adverise with khmeread Llllvg5 2636978a

លោក Van Gaal: សូម្បីតែ​ខ្ញុំ​ក៏​ធុញទ្រាន់​នឹង​អង្គុយ​មើល​ក្រុម​បិសាច​លេង​បាល់​ដែរ

​គ្រូបង្វឹក​ក្រុម​បិសាច​ក្រហម លោក Louis van Gaal បាន​ទទួលស្គាល់ថា​សូម្បីតែ​រូបគាត់​ទស្សនា​ក្រុម Manchester United លេង​ក៏មាន​ភាព​ធុញទ្រាន់​ដែរ​។​

​ដោយឡែក វីរៈបុរស​ប្រចាំ​ទឹកដី Old Trafford កីឡាករ Paul Scholes បានចេញ​មុខមក​រិះគន់​ក្លឹប​ចាស់​របស់ខ្លួន​យ៉ាង​ចាស់ដៃ​ផងដែរ បន្ទាប់ពី​មើល​ពួកគេ​ឈ្នះ Sheffield United ដោយ​អះអាងថា​សូម្បី​អ្នកគាំទ្រ កីឡាករ និង​គ្រូបង្វឹក​ផ្ទាល់​ក៏​ធុញទ្រាន់​ដែរ​។

​ហើយ​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​លោក Van Gaal បានទទួល​ស្គាល់ និង​បាន​រៀបរាប់ថា "​មានការ​ប្រកួត​ជាច្រើន​ដែល​ខ្ញុំ​រីករាយ​ទស្សនា​។ តែ​ក៏មាន​ប្រកួត​ច្រើន​ណាស់ដែរ ដែល​ខ្ញុំ​ធុញទ្រាន់​និង​ខឹងសម្បារ ពីព្រោះ​ក្រុម​របស់​ពួកយើង​មិនអាច​ធ្វើ​អ្វី​ខ្សែការពារ​គូប្រកួត​បាន​។ ប៉ុន្តែ​វា​ជា​បាល់ទាត់ មិនអាច​គ្រប់ការ​ប្រកួត រាល់​បណ្តា​ក្លឹប​ទាំងអស់​សុទ្ធតែ​អាច​លេង​បានល្អ ទាក់ទាញ​ចំណាប់អារម្មណ៍​មនុស្ស​នោះទេ​"​។​

​ក្រុម​អ្នកគាំទ្រ​ដ៏​ខកចិត្ត​បានបង្ហាញ​អារម្មណ៍​ពួកគេ​យ៉ាងច្បាស់​កាលពី​ប្រកួត FA Cup កាលពី​ថ្ងៃ​សៅរ៍ ដោយ​នាំគ្នា​ដើរ​ចេញពី​ស្តា​ត Old Trafford មុន​សំឡេង​កញ្ចែ​បញ្ចប់​ការប្រកួត​ទៅទៀត​។ តែ​គួរឱ្យ​ស្តាយ​ពួកគេ​ដើរចេញ​ទាំង​មិនបាន​ឃើញ Wayne Rooney ស៊ុត​ប៉េ​ណា​ល់​ទី​នៅ​នាទីចុងក្រោយ យកឈ្នះ ១-០ ទៅលើ​ក្រុម​មកពី​ក្របខ័ណ្ឌ League One នេះ​ទេ​។

​គួរបញ្ជាក់​ផងដែរ​ថា កីឡាករ Bastian Schweinsteiger បាន​របួស​ជង្គង់​ពេល​ប្រកួត FA Cup ដូច្នេះ​នឹង​ពុំមាន​វត្តមាន​ក្នុងការ​ប្រកួត Premier League នៅ​ទឹកដី Newcastle នៅ​រាត្រី​ថ្ងៃ​អង្គារ​នេះ​ទេ​៕

adverise with khmeread
ប្រភព៖ ម៉ាកា

មតិយោបល់