adverise with khmeread 1

ក្រុមហ៊ុនសាមសុងអញ្ជើញអតិថិជន Galaxy Note7 ទាំងអស់ប្តូរយក Galaxy S7 edge ឬ Galaxy Note 5 ជាមួយទឹកប្រាក់បន្ថែម ឬប្តូរយកទឹកប្រាក់វិញ

    ក្រុមហ៊ុន​សាម​សុង កំពុងធ្វើការ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ​នានា​ដើម្បី​ស៊ើបអង្កេត​អំពី​ឧបទ្ទវហេតុ​មួយចំនួន​ទាក់ទង​នឹង Galaxy Note7 នាពេល​ថ្មីៗ​នេះ​នៅក្នុង​ប្រទេស​មួយចំនួន​។ ដើម្បី  សុវត្ថិភាព​របស់​អតិថិជន ក្រុមហ៊ុន​យើងខ្ញុំ​បាន​ឈប់​លក់ និង​ដូរ ព្រមទាំង​សម្រេចចិត្ត​ឈប់   ផលិត Galaxy Note7 តែម្តង​។​

​    ក្រុមហ៊ុន​សាម​សុង នៅតែ​ប្តេជ្ញាចិត្ត​ខ្ពស់​ធ្វើការ​យ៉ាងសកម្ម​ជាមួយ​អាជ្ញាធរ​នានា​ដើម្បី​រក​ដំណោះស្រាយ​សម្រាប់​ស្ថានការណ៍​នេះ​។ អតិថិជន​ទាំងអស់​ដែល​កំពុង​ប្រើប្រាស់​ទាំង Galaxy Note7 ចាស់ និង Galaxy Note7 ដែល​បាន​ដូរ​ថ្មី គួរ​បិទ​ទូរ​ស័​ទ្ទ និង​ឈប់​ប្រើប្រាស់​បន្ត ហើយ​ទទួលយក​អត្ថប្រយោជន៍​ពី​ការដូរ​យក​ទូរស័ព្ទ​ថ្មី​ពី​ក្រុមហ៊ុន​សាម​សុង ជាមួយ​ទឹកប្រាក់​បន្ថែម​។​

    ​នៅក្នុង​ប្រទេស​កម្ពុជា អតិថិជន Galaxy Note7 ទាំងអស់​នឹង​ទទួលបាន​អត្ថប្រយោជន៍​មួយ​ក្នុងចំណោម​អត្ថប្រយោជន៍​ដូចខាងក្រោម​៖

  • ប្តូរ Galaxy Note7 យក Galaxy S7 edge ជាមួយទឹកប្រាក់$170($70 សម្រាប់តម្លៃ ខុសគ្នារវាង Galaxy Note7 និង Galaxy S7 edge + $100 សម្រាប់ទឹកប្រាក់បន្ថែម)
  • ប្តូរ Galaxy Note7 យក Galaxy Note5 ជាមួយនឹងទឹកប្រាក់ $210 ($110 សម្រាប់តម្លៃ ខុសគ្នារវាង Galaxy Note7 និង Galaxy Note5 +  $100 សម្រាប់ទឹកប្រាក់បន្ថែម)
  • ប្តូរ Galaxy Note7 យកទឹកប្រាក់វិញ

​    ក្រុមហ៊ុន​យើងខ្ញុំ សូម​អភ័យទោស​ដោយ​សុច្ច​ចិត្ត​ចំពោះ​ការលំបាក​ដល់​អតិថិជន និង​ដៃគូ​នានា​ដែល​បាន​ជឿជាក់ និង​រង់ចាំ Galaxy Note7 នាពេល​កន្លងមក​។ ក្រុមការងារ​យើងខ្ញុំ​នឹង​ទាក់ទង​អតិថិជន Galaxy Note7 ទាំងអស់​ក្នុងពេល​ឆាប់ៗ​សម្រាប់​កាល​បរិ​ច្ឆ​ទ និង​ទីកន្លែង​ជាក់លាក់​សម្រាប់​កម្មវិធី​ដូរ ។ 

adverise with khmeread

មតិយោបល់