adverise with khmeread Unnamed

សុំ​ឪពុក​ទៅ​បង់សំណាញ់ ស្រាប់តែ​ជំងឺឆ្កួតជ្រូក​រើ ដួល​ផ្កាប់មុខ​កប់​ភក់​ស្លាប់​ (មានវីដេអូ)

    កណ្តាល ៖ បុរស​ម្នាក់ បាន​សុំ​ឪពុក​របស់ខ្លួន​ទៅ​បង់សំណាញ់ ស្រាប់តែ​ជំងឺឆ្កួតជ្រូក​រើ​​ក៏​ដួល​ផ្កាប់មុខ​កប់​ភក់​ស្លាប់​ភ្លាមៗ​នៅ​ព្រឹក​ថ្ងៃទី​១៤​ ខែតុលា ឆ្នាំ​២០១៦​នេះ នៅ​ចំណុច​ចិញ្ចើមផ្លូវ ស្ថិតក្នុង​កោះ​រះ​លើ ឃុំ​កោះ​រះ ស្រុក​ល្វាឯម ខេត្តកណ្តាល​។​

    ឪពុកម្តាយ របស់​ជនរងគ្រោះ បាន​ឱ្យដឹងថា នៅវេលា​ម៉ោង​៥ ​និង​៤០​នាទី ព្រឹក​ព្រលឹម ជនរងគ្រោះ បាន​ប្រាប់​ឪពុក​ថា​ទៅ​បង់សំណាញ់នៅ​ចំណុច​ស្ពាន​ផ្លូវ ទៅ​ភូមិ​ព្រែក​ក្មេង ដោយ​ជិះ​កង់ មាន​សំណាញ់​ដាក់​ក្នុង​ធុង​ស្ពេ​ត្រូ ចេញទៅ​បាត់។​

    លុះដល់​ម៉ោង​កើតហេតុ អ្នកភូមិ​ធ្វើដំណើរ​ទៅ​ចង​គោ ស្រាប់តែ​ប្រទះឃើញ ជនរងគ្រោះ​ដួល​ផ្កាប់ ក្នុង​ទឹក​ភក់​ក៏​ជួយ​លើក​ចេញពី​ទឹក​ភក់តែ​ជនរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ​។​

    សមត្ថកិច្ច​បញ្ជាក់ថា ជនរងគ្រោះ​ឈ្មោះ អ៊ែ​ល រត​នះ (​ហៅ​ឆក​) អាយុ ​២២ ​ឆ្នាំ មុខរបរ​កសិករ​រ​ស់​នៅ ភូមិ​-​ឃុំ​ខាងលើ​។​

    ក្រោយពេល​កើតហេតុ​ប៉ូលិស​បាន​ចុះទៅ ពិនិត្យ​សាកសព​រួច​សន្និដ្ឋានថា ជនរងគ្រោះ​ពិតជា​បាន​ស្លាប់​ដោយ ជំងឺឆ្កួតជ្រូក​រើ ក៏​ដួល​ផ្កាប់មុខស្លាប់​តែម្តង​៕​

 

adverise with khmeread

មតិយោបល់