adverise with khmeread 1

Nani រំ​ឮ​ក​ពី​វិធីសាស្ត្រ​លើកទឹកចិត្ត​កីឡាករ​របស់លោក Alex Ferguson ពេល​ប៉ះ Liverpool

​    ​ក្លឹប​ធំៗ​ចំនួន​ពីរ​នៅ​ប្រទេស​អង់គ្លេស នឹង​ជួបគ្នា​នៅ​យប់​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយនេះ នៅពេល​ក្រុម​បិសាច​ក្រហម Manchester United ធ្វើដំណើរ​ទៅកាន់​ទឹកដី Anfield ដើម្បី​ប្រឈមមុខ​ជាមួយនឹង​ហង្ស​ក្រហម Liverpool នៅក្នុង​ក្របខ័ណ្ឌ Premier League​។ ក្រុម​ដ៏​ជោគជ័យ​នៅក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ទាំងពីរ​នេះ​ទាំង​ជា​គូប្រជែង​ដ៏​ស្វិតស្វាញ​ចាប់តាំងពី​មាន​បាល់ទាត់​។​

​    ​យ៉ាងណាក្តី ក្រុម​ជើង​ខ្លាំង​ទាំង​ពីរបាន​ធ្លាក់​ទម្រង់​លេង​យ៉ាង​សម្បើម​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ប៉ុន្តែ​ការចាប់ផ្តើម​រដូវ​កាល​ដ៏​ល្អ​របស់ Liverpool ហាក់​បាន​បំផុសគំនិត​របស់​ពួកគេ​ឆ្ពោះទៅកាន់​លទ្ធភាព​ប្រជែង​តំណែង​ជើងឯក​ទាំង​ភាពជឿជាក់​។ Manchester United មានឱកាស​ជាច្រើន​នៅ​ចំពោះមុខ​ពួកគេ​ដើម្បី​ចូលរួម​ប្រជែង​ពាន​លី​កមួយ​នេះ ប៉ុន្តែ​ប្រសិនបើ​ពួកគេ​បរាជ័យ​នៅលើ​ទឹកដី Anfield នៅ​ថ្ងៃ​ចន្ទ​ខាងមុខនេះ នោះ​ប្រិយមិត្ត​ជាច្រើន​នឹងមាន​មន្ទិលសង្ស័យ ថា​តើ​ពួកគេ​អាច​នឹង​ងើបមុខ​ឡើងវិញ​រួច​ឬ​យ៉ាងណា​ពី​បរាជ័យ​បី​លើក​ជាប់​គ្នា​របស់ខ្លួន​ក្នុង Premier League ដើម្បី​ឆ្ពោះទៅ​កាន់កាប់​តំណែង​ជើងឯក​។​

​    ​ជំនួប​រវាង​ក្លឹប​ទាំងពីរ​ទទួលបាន​ការ​ចាប់អារម្មណ៍​ខ្លាំង​បំផុត​នៅក្នុង​សម័យកាល​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​មួយ នៅពេល Sir Alex Ferguson នៅ​កាន់កាប់​បិសាច​ក្រហម និង Rafael Benitez ជា​អ្នកដឹកនាំ​ហង្ស​ក្រហម​។ ទន្ទឹមនឹងនេះ អតីត​តារាបាល់ទាត់​ក្រុម​បិសាច​ក្រហម​គឺ Nani ក៏បាន​ស្ថិត​ជា​កីឡាករ​ម្នាក់​ក្នុង​សម័យកាល​មួយ​នោះ​ផងដែរ ហើយ​គាត់​បាន​បង្ហើប​ពី​របៀប​ដែល​អតីត​គ្រូបង្វឹក​របស់គាត់​លើកទឹកចិត្ត​កីឡាករ​មុនពេល​ជួប​ជាមួយ​ហង្ស​ក្រហម​។​

​    ​Nani បាន​និយាយ​ជាមួយ Manchester Evening News យ៉ាង​ដូច្នេះ​ថា "​ពិតណាស់ ១០០ ភាគរយ​គឺ​លោក Sir Alex Ferguson ជា​គ្រូបង្វឹក​អស្ចារ្យ​ជាងគេ​នៅក្នុង​ប្រវត្តិសាស្ត្រ Premier League​។ របៀប​ដែល​គាត់​ធ្វើការ របៀប​ដែល​គាត់​នៅ​ជាមួយ​យើង​គឺ​អស្ចារ្យ​ណាស់​"​។ រូបគេ​បាន​បន្តថា "​គាត់​ជា​មនុ​ស្សមាន​ទំនុកចិត្ត ហើយ​គាត់​ជា​បុរស​ដ៏​ខ្លាំង​នៅពេល​គាត់​ចង់​ខ្លាំង​។ ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល​ក្លាយជា​ផ្នែក​មួយ​ក្នុង​រឿងរ៉ាវ​ដ៏​អស្ចារ្យ​របស់គាត់​។ ខ្ញុំ​នឹង​ចងចាំ​គាត់​ជានិច្ច​"៕

adverise with khmeread
ប្រភព៖ 90min

មតិយោបល់