adverise with khmeread Unnamed %281%29

ក្រុម​ដើម​មៀន និង​មន្ទីរ​ការងារ​ដឹក​ដៃ​គ្នា​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​

    កណ្តាល ៖ ព្រឹត្តិការណ៍​បាល់ទាត់​ដើម្បី​ទាំងអស់គ្នា​នៅ​ខេត្តកណ្ដាល​​ក្រុមបាល់ទាត់​ដើម​មៀន និង ក្រុម​មន្ទី​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកណ្តាល​បាន ដឹក​ដៃ​គ្នា ឡើងទៅ​កាន់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជាមួយគ្នា នៃ​ព្រឹត្តិការណ៍ កីឡាបាល់ទាត់​ដណ្តើមពាន​រង្វាន់ ដើម្បី​ទាំង អស់​គ្នា បន្ទាប់ពី​ក្រុម​ទាំងពីរ​បាន​យកឈ្នះ​លើ​គូប្រកួត​រៀងៗ​ខ្លួន នៅ​វគ្គ​១​ភាគ​៤​ផ្ដាច់ព្រ័ត្រ កាលពី​ម្សិលមិញ នៅ​ទីលាន​ព្រះវិហារ​សំឡេង​នៃ​ក្ដីសង្ឃឹម ក្រុង​តាខ្មៅ​ខេត្តកណ្ដាល​។​

    មុននឹង​ឡើងដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ក្រុម​មហាជន​ដើម​មៀនបាន​តស៊ូ​យ៉ាង​ស្វិតស្វាញ ទីបំផុត ក្រុម​នេះ​ទទួលបាន​ជ័យជំនះ លើ​ក្រុម​ស្នងការ​នគរបាល​ខេត្ត ក្នុង​លទ្ធផល ២​ទល់នឹង​០​។ 

    ទោះបី​ទីលាន​យារ​យី ដោយ​ទឹកភ្លៀង​យ៉ាងណាក្ដី ប៉ុន្ដែ​កីឡាករ​ទាំងសងខាង​មិន​ខ្វល់ខ្វាយ​ឡើយ គេ​នៅតែ​បន្ដ​ការប្រកួត​មិន​រាថយ ។ នៅ​វគ្គ​ទី​១​ក្រុម​មហាជន​ដើម​មៀន​វាយលុក​ទៅលើ​គូប្រកួត ហើយ​ទាត់​បញ្ចូល​ទី​បានសម្រេច​១​គ្រាប់​នៅ​នាទី​ទី ១០ ដោយ​កីឡាករ សុះ​សា​គី​។​

    ក្រោយមក​១៤​នាទី កីឡាករ​ដដែល​រូបនេះ​បាន​បន្ថែម​បាន​១​គ្រាប់​ទៀត ជា​គ្រាប់ ចុងក្រោយ ព្រោះ​លទ្ធផល​២​ទល់​០​នេះ​បាន​រក្សា​រហូតដល់​ចប់​ការប្រកួត​ពេញ​ម៉ោង​តែម្តង​។​

​    ចំណែក​ក្រុម​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកណ្តាល​វិញ បាន​ឡើងទៅ​វគ្គ​ពាក់ កណ្ដាល ផ្ដាច់ព្រ័ត្រ​ដែរ ដោយបាន​យកឈ្នះ​លើ​ក្រុម​សាលាខេត្ត​កណ្ដាល ក្នុង​លទ្ធផល​៤​ទល់នឹង​០​។​

    សម្រាប់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្រុម​មន្ទីរ​ការងារ​នឹងត្រូវ​ជួប​ជាមួយ​ក្រុម​មហាជន​ដើម​មៀន ដែល​នឹង ធ្វើឡើង នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ នៅ​ទីលាន ធី​អិន​ស្ប៉ត​ក្លឹប​ក្នុង​សង្កាត់​តាខ្មៅ​ក្រុង​តាខ្មៅ​។​

    សូមបញ្ជាក់ថា ព្រឹត្តិការណ៍​នេះ​មាន​ក្រុម​បាត់​ទាត់​ចូលរួម​ចំនួន​១១ ដោយបាន​ចែកចេញជា​៤​ពូ​ល ហើយ ២​ក្រុម​ក្នុង​ពូ​ល​នីមួយៗ ដែលមាន​ពិន្ទុ​ខ្ពស់​ជាងគេ​បាន​បន្ត​នៅ​វគ្គ​១​ភាគ​៤​ផ្ដាច់ព្រ័ត្រ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង ផ្ដាច់ព្រ័ត្រ​។ 

    ម​ការប្រកួត​ផ្ដាច់ព្រ័ត្រ​នឹងធ្វើ​ឡើង នៅ​ថ្ងៃទី​១៥​ ខែតុលា រីឯ​ពិធី​បិទ​ការប្រកួត​បំពាក់​មេដាយ និង ប្រគល់​ពាន​ជ័យលាភី​ធ្វើឡើង​នៅពេល​ព្រឹក​ថ្ងៃទី​១៦ តុលា នៅ​មន្ទី​អប់រំ​យុវជន និង​កីឡា​ខេត្តកណ្ដាល​៕

adverise with khmeread

មតិយោបល់