adverise with khmeread 1

បែកធ្លាយ​! Liverpool តាម​ទិញ Ramos

​    ​យោងតាម​វេ​ប​សាយ Daily Star បានឱ្យដឹងថា ក្លឹប​ហង្ស​ក្រហម Liverpool តាម​ដឹង​ជា​ក្លឹប​មួយ​ក្នុងចំណោម​ក្លឹប​ធំៗ​ចំនួន​បី​ដែល​កំពុង​តាម​ទិញ​ប្រធាន​ក្រុម​អធិរាជ​ស Real Madrid កីឡាករ Sergio Ramos​។​

​    ​ខ្សែការពារ​ពោរពេញ​ទៅដោយ​បទពិសោធន៍​វ័យ ៣០​ឆ្នាំ​រូបនេះ គឺជា​កីឡាករ​ម្នាក់​ដែល​អធិរាជ​សអា​ចនឹង​អនុញ្ញាតឱ្យ​ចាក​ចេញពី​ក្លឹប​ដោយសារ​ទំនាក់ទំនង​មិនល្អ​ជាមួយ​លោក Florentino Perez និង​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​។​

​    ​កាលពី​រដូវក្តៅ​មុន Real Madrid បានដាក់​តម្លៃ​ចំនួន ៦៥​លាន​ផោន​ប្រសិនបើ​នរណា​ចង់បាន​អតីត​តារាបាល់ទាត់​របស់ Sevilla ប៉ុន្តែ​ឥឡូវនេះ អធិរាជ​ស​ប្រហែល​យល់ព្រម​ទទួលយក​តម្លៃ​ស្នើ​ទាប​ជាង​នេះ ប្រសិនបើ​ពួកគេ​ឈប់​ត្រូវការ Ramos​។​

​    ​ដំណឹង​នេះ បាន​បង្កឱ្យមាន​ពាក្យ​ចចាមអារ៉ាម​ថា Liverpool កំពុង​ចាប់អារម្មណ៍​តាម​យក Ramos ប៉ុន្តែ​ប្រសិនបើ​រឿងនេះ​ជាការ​ពិត ហង្ស​ក្រហម​នឹង​ប្រឈម​ការលំបាក​ជាខ្លាំង​ព្រោះ PSG និង Bayern Munich ក៏​ចាប់អារម្មណ៍ Ramos ផងដែរ ហើយ​ពួកគេ​អាចមាន​លទ្ធភាព​ឱ្យ​តម្លៃ​ខ្លួន​ខ្ពស់ និង​អាច​ធានា​បាល់ទាត់ Champions League រាល់​រដូវ​កាល​៕

ប្រភព៖ បរទេស

adverise with khmeread

មតិយោបល់