adverise with khmeread Unnamed %281%29

បេក្ខជន​ដាក់ពាក្យ​ចូល​ប្រឡង​ចូល​មន្ត្រីប៉ូលិស​ត្រូវ​ចាប់ខ្លួន​តាម​ដីកា​តុលាការ​

    កណ្តាល ៖ បេក្ខជន​ម្នាក់​ដាក់ពាក្យ​ចូល​ប្រឡង​ចូល​មន្ត្រីប៉ូលិស​ខេត្តកណ្តាល​ ដែលមាន​លេខ​បន្ទប់​២៩ លេខ​តុ​៧០៩ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​តាម​ដីកា​ពីបទ​ជួញដូរ​សា​ធាតុ​ញៀន​កាលពី​ព្រឹក​ថ្ងៃទី​១៤​ តុលា ​ឆ្នាំ​២០១៦​នេះ ខណៈ​កំពុង​ប្រឡង​នៅ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តកណ្តាល ហើយ​បញ្ជូនទៅ​ឃុំខ្លួន​ភ្លាមៗ។​

    ប៉ូលិស​និយាយថា ការចាប់ខ្លួន​គឺ​អនុវត្ត​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​ភូមិ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល កាលពី​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៦។​

    ប៉ូលិស​ន​យាយ​ថា ជនសង្ស័យ​ឈ្មោះ​ ផុន ពិសី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត នៅ​ភូមិ​ត្រពាំង​សុ​ក្រម ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល។ វត្ថុតាង​ដកហូត ទូរ​សព្ទ័​ដៃ​ម៉ាក​ ​iPhone5 ​ចំនួន​០១​គ្រឿង​,​ ខ្សែក​ចំនួន​ ០១ ​ខ្សែ ធ្វើ​ពី​លោហធាតុ​ពណ៌​លឿង​មាន​បណ្តោង​ព្រះ​ពណ៌​ខ្មៅ​,​ ខ្សែដៃ​ចំនួន​០១​ខ្សែ ធ្វើ​ពី​លោហធាតុ​ពណ៌​លឿង​, ស្រោម​ទូរស័ព្ទ​ចំនួន​០១ ​និង​កាបូប​លុយ​ចំនួន​១​។​

    ប៉ូលិស​បន្តថា ដោយ​ទទួលបាន​បទបញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន ស្នងការ​ប៉ូលិស​ខេត្តកណ្តាល នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ បាន​ចាត់​ឱ្យ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឈឿន សុចិ​ត្ត ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស ដឹកនាំ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ការិយាល័យ​បុគ្គលិក នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តកណ្តាល ដោយ​ទទួលបាន​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​លេខ​៥០៤​ដកប​នខ របស់​សាលាដំបូង​ខេត្តកណ្តាល ចុះ​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៦ បានធ្វើការ​ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​មក​សាកសួរ។​

    នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ ផុន ពិសី បាន​ឆ្លើយ​សារភាពថា អស់​រយៈពេល​ជាង​២​ឆ្នាំ​មកហើយ ដែល​ខ្លួន និង​បក្សពួក​បាន​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​នៅ​ចំណុច​ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល ពិតប្រាកដ​មែន។​ បក្ខពួករ​បស់ជនស​ង្ស័​យ​ខាងលើ​មាន​ចំនួន ​០៤ ​នាក់ ដែល​អ្នកនោះ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់​បង្ក្រាបបាន​អស់ហើយ ដែល​កំពុង​ស្ថិតនៅក្នុង​ពន្ធនាគារ​ខេត្តកណ្តាល។​

    ជនសង្ស័យ រួមជាមួយ​វត្ថុតាង បាន​កសាង​សំណុំរឿង​បន្ថែម​បញ្ជូនទៅ​សាលាដំបូង​ខេត្តកណ្តាល ដើម្បី​បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់៕

adverise with khmeread

មតិយោបល់