adverise with khmeread 851516599 59631 3831011196548544482

ប្រជាជន​ថៃ​ណែនណាន់តាន់តាប់​កំពុង​ត្រៀមខ្លួន​អម​តាមផ្លូវ​ដង្ហែ​សព​ស្តេច​មក​វាំង​រសៀល​នេះ​

    ​យោងតាម​ប្រភពព័ត៌មាន Straitstimes ប្រជាជន​ថៃ​ស្លៀកពាក់​ខ្មៅ និង​កាន់​រូបថត​ស្តេច​ភូមិបុល អាឌុលយ៉ាដេត កំពុង​តម្រង់​ជួរ​គ្នា​តាម​បណ្តោយ​ផ្លូវ​ហែសព​ស្តេច​ក្នុង​ក្រុង​បាងកក​ដើម្បី​សម្តែង​ការគោរព​ដល់​មហាក្សត្រ ដែល​សាកសព​ទ្រង់​នឹងត្រូវ​នាំមក​កាន់​រាជវាំង​នៅ​រសៀល​ថ្ងៃ​សុក្រ​ទី ១៤ ខែតុលា​នេះ​។ 

​    ​ហ្វូងមនុស្ស​យ៉ាងច្រើន​រំពឹង​ចេញមក​មើល​ក្បួន​ដង្ហែ​សព​ស្តេច​ពី​មន្ទីរពេទ្យ​សិរី​រាជ មក​រាជវាំង​ក្នុង​ក្រុង​បាងកក​។​

​     រាជទាយាទ មហា វិ​ជ្ជ​រ៉ា​ឡុងកន នឹង​ធ្វើជា​ព្រះរាជអធិបតី​ក្នុង​ពិធី​ចំអាស​សព​ស្តេច​។ សាកសព​ទ្រង់​រំពឹង​តម្កល់ទុក​បី​ខែ​សម្រាប់​ពិធីបុណ្យ​នៅ​វាំង រួមទាំង​ពិធីសូត្រមន្ត​ដោយ​ព្រះសង្ឃ​។ 

​    ​នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន់​អូ​ចា កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានប្រកាស​កាន់ទុក្ខ​រយៈ​ពេល ១ ឆ្នាំ និង​និយាយថា ប្រជាជន​គួរ​នៅ​ឆ្ងាយ​ពី​ការកម្សាន្ត​រយៈពេល ៣០ ថ្ងៃ​។ ទង់ជាតិ​នឹងត្រូវ​បង្ហូត​ចុះ​ពាក់កណ្តាល​ដង​នៅតាម​អគារ​រដ្ឋាភិបាល និង​សាលារៀន​រយៈពេល ៣០ ថ្ងៃ​៕

 

adverise with khmeread

មតិយោបល់