adverise with khmeread 5

អង្គរក្សនាយករដ្ឋមន្ត្រីជួបគ្រោះថ្នាក់ចរាចរណ៍ដល់ស្លាប់

     Update​ភ្នំពេញ ៖ មន្ត្រី​អង្គរក្ស​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ម្នាក់​រងគ្រោះថ្នាក់​រហូតដល់​ស្លាប់ ខណ​:​ពេល​លោក​កំពុង​ជិះ​ម៉ូតូ​តាម​ដងផ្លូវ ហើយ​មាន​រថយន្ត​មួយគ្រឿង​បើក​បុក​ទាំង​កម្រោល ចំណែក​ស្ត្រី​ម្នាក់ទៀត​រួម​ដំណើរ​ជាមួយ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់។​
    គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៤៥​នាទី  រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​១២​មករា​ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​រោងចក្រ​តាក​ហ្វា​ត​ផ្លូវជាតិ​លេខ​២  ភូមិ​ព្រែ​កតា​នូ  សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ។​
    ប៉ូលិស​និយាយថា គ្រោះ​ចរាចរណ៍​នេះ​កើតឡើង​រវាង​រថយន្ត​១​គ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ  ពណ៌​ខៀវ​លា​យស ពាក់​ស្លាក​លេខ តាកែវ 3A-1712 បើកបរ​ដោយ​ឈ្មោះ ឯម ចាន់ណា ភេទ ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ត  ស្នាក់នៅ​ភូមិ​អូរ ស្រុក​បរសេដ្ឋ ខេត្តកំពុងស្ពឺ (​ឃាត់ខ្លួន​បាន​)​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​។​
   លុះដល់​ចំណុច​ខាងលើ​ក៏បាន​បុក​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ សេរី​២០១៥ គ្មាន​ស្លាក​លេខ  បើកបរ​ដោយ ឈ្មោះ ជា ដែន ភេទ​ប្រុស អាយុ ២៥ ឆ្នាំ មុខរបរ អង្គរក្ស​សម្តេចនាយក​រដ្ឋមន្ត្រី ស្នាក់នៅ​ភូមិ​ភ្នំ​ដិ​ន ឃុំ​តា​ឡឹ​ក ស្រុក គី​រី​វង្ស ខេត្តតាកែវ បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ​)​។ ចំណែក​ស្ត្រី​ម្នាក់ទៀត មិន​ស្គាល់​អត្តសញ្ញាណ​អ្នកជិះ​ខាងក្រោយ​ម៉ូតូ​សេ​១២៥ របួសធ្ងន់ បញ្ជូនទៅ​មន្ទីរពេទ្យ​រុ​ស្ស៉ី ។​
    ចំពោះ​រថយន្ត​និង​អ្នកបើកបរ ព្រមទាំង ម៉ូតូ​ជនរងគ្រោះ ប្រគល់​ឲ្យ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាមច្បាប់​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់