adverise with khmeread 14699492 1145610075525866 573772816 o

ប៉ូលិស​ខណ្ឌ​៧​មករា​ចាប់​បុរស​ម្នាក់​តាម​ដីកា​ពាក់ព័ន្ធ​ករណី​រំលោភ​សេព​សន្ធ​វៈ​

    ភ្នំពេញ ​៖ បុរស​វ័យ​ចំណាស់​ម្នាក់​គេចខ្លួន​អស់​រយៈពេល​ជិត​១០​ឆ្នាំ ត្រូវបាន កម្លាំង​ប៉ូលិស​ខណ្ឌ​៧​មករា ឃាត់ខ្លួន តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​របស់​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពីបទ រំលោភ​សេព​សន្ធ​វៈ​កាលពី​វេលា​ម៉ោង​០១​ និង​៤០​នាទី​រសៀល​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​លេខ​០៣ ជាន់​ទី​៦ អាគា​ទី​៨ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​ដែល​បាន​ប្រព្រឹត្ត នៅ​ភូមិ​បុរី​កីឡា សង្កាត់​វាលវង់ ខណ្ឌ​៧​មករា តាម​ដីកា កាលពី​ថ្ងៃទី​១៦ ខែ​កុ​ម្ភៈ ឆ្នាំ​២០០៧​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ រី យឿន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ស្រុក​សង្កែ ខេត្តបាត់ដំបង មាន​មុខរបរ​កម្មក​រ មាន​លំនៅដ្ឋាន ផ្ទះ​លេខ​១៧០k ផ្លូវ​១៦៩ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

    តាម​ចំលើយសារភាពរ​បស់ជនស​ង្ស័​យ​ចំពោះមុខ​ប៉ូលិស​បានឱ្យដឹងថា ខ្លួន​មិនបាន​ប្រព្រឹត្ត​នៅ​អំពើ​រំលោភ​សេព​សន្ធ​វៈ បែបនេះ​ទេ ដោយ​កាលនោះ ផ្ទះ​របស់​ជនសង្ស័យ​បាន​បើក​បោក​អ៊ុត រួចហើយ​ជនសង្ស័យ បានឃើញ​នារី រងគ្រោះ​រស់នៅ​គ្មាន​បងប្អូន​ពិបាក ក៏​ហៅ​មក​ធ្វើជា​ឈ្នួល​បោក​អ៊ុត ។​

    មួយរយៈ​ក្រោយមក ក៏មាន​លក្ខណៈ​ត្រូវរ៉ូវ​គ្នា ជនសង្ស័យ​ដេក​លេង ពេលនោះ​នារី​រងគ្រោះ ក៏​មក​ដេក​ពីលើ​ហើយ​ឱប​អង្អែល ខណៈនោះ​នារី​រងគ្រោះ​ក៏​ស្រែក​ចោទប្រកាន់ថា​ជនសង្ស័យ​ចាប់រំលោភ​សេព​សន្ធ​វៈ​តែម្ដង​។​

    ក្រោយមក​នារី​រងគ្រោះ​ក៏បាន​ដាក់ពាក្យ​បណ្ដឹង តែ​ជនសង្ស័យ​មិនបាន​ចូលខ្លួន​ដោះស្រាយ​ឡើយ ដោយ​ព្យាយាម​រត់គេចខ្លួន​ទៅ​នៅតាម​ខេត្ត​អស់​រយៈពេល​ជិត​១០​ឆ្នាំ។ ​ដោយមាន​ជម្ងឺ​ប្រចាំកាយ​ធ្ងន់ធ្ងរ​ពេក កូនស្រី​របស់​ជនសង្ស័យ​ក៏បាន​នាំ​ជនសង្ស័យ​មក​ព្យាបាល​ជំងឺ​នៅ​ភ្នំពេញ ហើយក៏​ត្រូវបាន​ប៉ូលិស​ខណ្ឌ​៧​មករា​ឃាត់ខ្លួន​តែម្ដង​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ប៉ូលិស​ព្រហ្មទណ្ឌ​ខណ្ឌ​៧​មករា​នាំមក​ឃុំខ្លួន​បណ្ដោះអាសន្ន ដើម្បី​បញ្ជូន​ខ្លួន​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​៕​

adverise with khmeread

មតិយោបល់