adverise with khmeread 1

​ឆ្កែ​ឈ្មោល​នេះ​មិន​ព្រម​ទៅណា​ចោល​ឆ្កែ​ញី​អស់ ៥ ម៉ោង ក្រោយ​វា​ត្រូវ​ឡាន​បុក​! ឃើញ​ហើយ​អាណិត​ខ្លោចចិត្ត​

​    ​វីដេអូ​ឃ្លី​ប​ដ៏​គួរឱ្យ​សោកសៅ​មួយ​បានបង្ហាញ​ពី​ឆ្កែ​មួយ​ក្បាល​ព្យាយាម​ដាស់​មិត្តភក្តិ​របស់​វា​ឱ្យ​ងើបឡើង​បន្ទាប់ពី​ត្រូវ​ឡាន​កិន​។ វីដេអូ​នេះ​ត្រូវបាន​ថត​ដោយ​អ្នកដំណើរ​តាមផ្លូវ​ម្នា​ក់នៅ​ទីក្រុង Torzhok ក្នុង​តំបន់ Tver Oblast ប្រទេស​រុស្ស៊ី​។​

​    ​បន្ទាប់ពី​វីដេអូ​នេះ​ត្រូវបាន​បង្ហោះ​ចូល​បណ្តាញ​សង្គម​រួចមក វា​ក៏​ចាប់បាន​ល្បីរ​ន្ធឺ​ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​រុស្ស៊ី​ក៏បាន​ចុះផ្សាយ​ពី​ឆ្កែ​ដែលមាន​ភក្តីភាព​មួយ​ក្បាល​នេះដែរ​។​

​    ​វីដេអូ​ខាង​ក្រោ​នេះ​បង្ហាញ​អំពី​ឆ្កែ​សម្បុរ​ខ្មៅ​មួយ​ក្បាល​ដើរ​ចុះឡើង​ជុំវិញ​ឆ្កែ​ញី​មួយ​ក្បាល​ដែល​ដេក​នៅលើ​ដី​។ ឆ្កែ​ខ្មៅ​នោះ​ព្យាយាម​កេះ ញល់​មិត្តភក្តិ​វា ព្រោះ​បារម្ភ​ពេល​ឃើញ​ឆ្កែ​ញី​មិន​កម្រើក​។ យោងតាម​ព័ត៌មាន​រុស្ស៊ី​ឱ្យដឹងថា ឆ្កែ​ញី​មួយ​ក្បាល​នេះ​ត្រូវបាន​ឡាន​បុក ហើយ​វា​បាន​ព្យាយាម​ដើរ​ចេញពី​ថ្នល់ និង​ដួល​នៅលើ​គែម​ផ្លូវ ប៉ុន្តែ​វា​បាន​ងាប់​ដោយសារ​របួស​ធ្ងន់ធ្ងរ​។​

​    ​យ៉ាងណាក្តី ឆ្កែ​ឈ្មោល​មិនបាន​ទៅ​ចោល​ឆ្កែ​ញី​ឡើយ ដោយ​វា​បាន​នៅក្បែរ​គ្នា​វា​ដល់​ទៅ​ប្រាំ​ម៉ោង មុននឹង​អ្នកស្រុក​សម្រេចចិត្ត​យក​សាកសព​ឆ្កែ​ទៅ​កប់​។ ទោះយ៉ាងណា​គេ​មិនដឹង​ឡើយ​ថា​មានរឿង​អ្វី​កើតឡើង​ចំពោះ​ឆ្កែ​ឈ្មោល​ដែល​នៅរស់​។ អ្នកទស្សនា​វីដេអូ​នេះ​ម្នា​ក់បាន​និយាយថា "​នេះហើយ​គឺជា​ស្នេហា​"៕

 

adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់