adverise with khmeread Untitled 1

ចាំ​ក្មេងស្រី​ភ្លោះ​ខ្លួន​ជាប់​គ្នា​នេះ​ទេ​? ឥឡូវ​ពួកនាង​ពេញក្រមុំ​ហើយ​និង​កំពុង​ចង់បាន​ស្វាមី​រៀងៗ​ខ្លួន​

    ​បងប្អូន​ភ្លោះ​ជាប់​គ្នា​គឺជា​បាតុភូត​ដ៏​កម្រ គឺ​កម្រ​ជាង​បាតុភូត​ព្រះ​ចន្ទ​ពណ៌​ខៀវ​ទៅទៀត​។ ការកើតឡើង​បែបនេះ​មាន ១ ក្នុង ៤៩.០០០ កំណើត ទៅ ១ ក្នុង ១.៨៩.០០០ កំណើត​។ ភាគច្រើន​កូនភ្លោះ​ជាប់​គ្នា​គឺ​ស្លាប់​ក្នុង​ផ្ទៃ​ម្ដាយ ហើយក៏​ជា​សំណាង​មួយ​ដែរ​សម្រាប់​អ្នក​ដែល​អាច​រស់រានមានជីវិត​។ លើសពីនេះ​ទៀត អ្នកស្រាវជ្រាវ​និយាយថា​មួយ​ក្នុងចំណោម​បី​ស្លាប់​ត្រឹមតែ ២៤ ម៉ោង​ប៉ុណ្ណោះ​នៅពេល​ពួកគេ​កើត​បានសម្រេច​។​

​    ​កូនភ្លោះ​ជាប់​គ្នា​ត្រូវបាន​គេ​ស្គាល់​ថា ជាការ​ចូលរួម​គ្នា​នៃ​មេជី​វិត ២ ទៅក្នុង​ស្បូន​។ យើង​សាក​ស្រមៃ​ថា បើ​យើង​ជា​កូនភ្លោះ​បែបនេះ​តើ​ត្រូវធ្វើ​យ៉ាងណាខ្លះ​រាល់​ការងារ​ប្រចាំថ្ងៃ ដូចជា​ញាំ​បាយ ងូតទឹក ។​ល​។ អ្វី​ទាំងអស់​ត្រូវតែ​ជាការ​ងារ​ដ៏​លំបាក​មួយ​សម្រាប់​ពួកគេ​។​

​    ​ពួកគេ​ទាំងពីរ​នាក់​មាន​ឈ្មោះថា Abby និង Brittany មាន​វ័យ ២៦ ឆ្នាំ ហើយ​។ ពួកគេ​កើតមក​មាន​សរីរាង្គ​ដាច់ដោយឡែក​ពីគ្នា​ដូចជា​បេះដូង ក្រពះ ឆ្អឹងខ្នង សួត និង​ខួរឆ្អឹងខ្នង​។​

​    ​កូនភ្លោះ​ទាំងពីរ​នេះ​មាន​ដៃ​ម្នាក់​ម្ខាង​សម្រាប់​ប្រើប្រាស់​។ ការរៀន លូន ដើរ ឬ​ទះដៃ​គឺជា​រឿង​ពិបាក​សម្រាប់​ពួកគេ ដោយសារ​ពួកគេ​មាន​ដៃ​ពីរ​ផ្សេងគ្នា​។ នៅ​អាយុ ១៦ ឆ្នាំ ទូរទស្សន៍ TLC បាន​សុំ​ពួកគេ​ថត​ជា​សាច់រឿង​របស់​ពួកគេ ក្រោយមក​ក៏​ចេញផ្សាយ​លើ​ទូរទស្សន៍​។ Abby និង Brittany អាច​ហែល​ទឹក បើកបរ រត់ និង​ជិះ​កង់​។ ភាព​អស្ចារ្យ​របស់​ពួកគេ​គឺអាច​វាយ​កុំព្យូទ័រ​បាន​ទៀតផង​។​

​    ​ពួកគេ​ទាំងពីរ​នាក់​មាន​ច​រិ​ក​លក្ខណៈ​ផ្សេងគ្នា ដែល​បង្ហាញ​តាមរយៈ​សម្លៀកបំពាក់​។ ពួកគេ​ទាំងពីរ​រៀន​ចប់​នៅ​សាកលវិទ្យាល័យ Bethel Universiy ក្នុង​ឆ្នាំ ២០១២ ហើយ​អ្នក​ទាំងពីរ​ស្អប់​នរណា​ដែល​សម្លឹង​មកលើ​ពួកគេ និង​យក​កាមេរ៉ា​មក​ថតរូប​ពួកគេ​ដោយ​គ្មាន​ការអនុញ្ញាត​។​

​    ​ឪពុកម្ដាយ​របស់ Abby និង Brittany មិន​ចង់ឱ្យ​ពួកគេ​វះកាត់​ដាច់ពីគ្នា​ទេ ដោយសារ​ពួកគេ​ខ្លាច​ការព្រមាន​របស់​វេជ្ជបណ្ឌិត​ថា ពួកគេ​មិនអាច​រស់រានមានជីវិត​ពេល​វះកាត់​នោះទេ​។​

​    ​ចំណាប់អារម្មណ៍​របស់​នាង Abby ចូល​គណិតវិទ្យា ចំណែក​ឯង Brittany ចូល​សរសេរ​តែងសេចក្ដី​។ កាលពី​ប៉ុន្មាន​ឆ្នាំមុន​ពួកគេ​បាន​លាតត្រដាង​ថា ចង់​មាន​គូ រៀបការ និង​បង្កើតកូន យ៉ាងណា​មិនទាន់​មានការ​អះអាងថា​ពួកគេ​អាចមាន​កូន​បាន ឬ​យ៉ាងណាទេ​។ ហើយ​ជោគជ័យ​ដ៏​ធំ​របស់​ពួកគេ​គឺ​នៅពេល​ពួកគេ​មាន​អាយុ ៦ ឆ្នាំ ពួកគេ​បានបង្ហាញ​សមត្ថភាព​ក្នុង​កម្មវិធី Oprah Winfrey Show ។​

​    ​ខាងក្រោម​នេះ​គឺជា​វីដេអូ​ទាំងស្រុង​របស់​កូនភ្លោះ​ខ្លួន​មួយ​ព្រលឹង​ពីរ ប្រាប់​ពី​ដំណើរ​សាច់រឿង​របស់​ពួកគេ​តាំងពី​កើត​រហូតមកទល់​ពេលបច្ចុប្បន្ន​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់