adverise with khmeread Unnamed %283%29

ឃាត់​បុរស​៤​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នៅមុខ​កំពូល​

    កណ្តាល ៖ ជនសង្ស័យ ​៤ ​នាក់ ​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុង​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ថ្ងៃទី​១៤ ​តុលា​​ ឆ្នាំ​២០១៦ វេលា​ម៉ោង​១២​ថ្ងៃត្រង់​នៅ​ចំណុច ផ្ទះ​ជនសង្ស័យ អ៊ុំ កុសល ហៅ​សុ​ត ភូមិ​ជ្រោយ​មេត្រី​ក្រោម ឃុំ​ឫស្សី​ជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ ០៤ ​នាក់ ដែល​ឃាត់ខ្លួន ១.​ឈ្មោះ អ៊ុំ កុសល ហៅ​សុ​ត ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ, ២.​ឈ្មោះ ឃ្លាំង ថា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ជាងផ្សារដែក, ​៣.​ឈ្មោះ ម៉ិច រក្ស ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ជាងសំណង់​អ្នក​ទាំង ០៣​ ខាងលើ​នៅ​ភូមិ​ជ្រោយ​មេត្រី​ក្រោម​ ឃុំឫស្សី​ជ្រោយ ស្រុក​មុខកំពូល ខេត្តកណ្ដាល និង​៤.​ឈ្មោះ ​ម៉ិច សំ​អូន ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ មុខរបរ​ជាងសំណង់​ស្រុកកំណើត ភូមិ​ដង្កោ ឃុំ​ខ្វិត​ធំ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ស្នាក់នៅ​ផ្ទះជួល​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ រា​ធានី​ភ្នំពេញ។​

    វត្ថុតាង​ចាប់យក ម្សៅក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន ​០៣ ​កញ្ចប់ (​ធំ​០១​កញ្ចប់​,​ ម៉ូតូ​ម៉ាក​C125 ​ពណ៌​ខ្មៅ ​សេរី​២០០៣ ​ឡើង​តែម​២០០៧​ពាក់​ស្លាកលេខ​ភ្នំពេញ​ 1G-8702, ​ទូរស័ព្ទដៃ​០២​គ្រឿង​ម៉ាក​អាកា​ទែ​ល​ពណ៌​ខ្មៅ​ស៊ីម​០២​មួយគ្រឿង និង​ម៉ាក​ណូគា​ពណ៌​បៃតង​ស៊ីម​០២ មួយគ្រឿង​។​

    ប៉ូលិស​បន្តថា កន្លងមក​ជនសង្ស័យ​ឈ្មោះ ​អ៊ុំ កុសល​ ហៅ​សុ​ត (​ពិការ​ដៃ​ទាំងសង្ខាង​)​ ធ្លាប់​បានធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​រយៈពេល​៤​ ខែ​មកហើយ ដោយ​ឱ្យ​ជនសង្ស័យ​ឈ្មោះ ​ម៉ិច រក្ស និង​ឈ្មោះ ​ឃ្លាំង ថា កាន់​ថ្នាំញៀន​លក់ដូរ​ឱ្យ ហើយ​ឱ្យ​ប្រាក់​ចាយ​ជាធម្មតា ​និង​ធ្លាប់​ប្រើប្រាស់​ថ្នាំញៀន​ជា​មួ​យគ្នា។​

    លុះដល់​ថ្ងៃទី​១៤ ​តុលា​ ២០១៦ វេលា​ម៉ោង​៦​ព្រឹក​ជនសង្ស័យ​ឈ្មោះ​ ​អ៊ុំ កុសល និង​ឈ្មោះ​ ឃ្លាំង ថា ​បាននាំគ្នា​ជិះម៉ូតូ​ដែល​បាន​រៀបរាប់​ខាងលើ​ទៅ​ទិញ​ថ្នាំញៀន​នៅ​ចំណុច​រ៉ា​រទេះ ភ្លើង​ទួលគោក​១​កញ្ចប់​ធំ​តម្លៃ​៤០​ម៉ឺន​រៀល​ពី​ជន​មិន​ស្គាល់ឈ្មោះ​ដើម្បី​យកមក​លក់​បន្ត។​

    ក្រោយពី​ទិញ​ថ្នាំញៀន​បាន​ជនសង្ស័យ​ឈ្មោះ ​អ៊ុំ កុសល និង​ឈ្មោះ​ ឃ្លាំង ថា បាន​ជិះ​ម៉ូតូ​ត្រឡប់មកផ្ទះ​វិញ​នៅ​ភូមិ​ជ្រោយ​មេត្រី​ក្រោម​ ឃុំ​ឫស្សី​ជ្រោយ ភ្លាមនោះ​ប៉ូលិស​ប៉ុស្តិ៍​ឫស្សី​ជ្រោយ​ បានមក​ដល់ផ្ទះ​កើតហេតុ ​ហើយ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ៤ ​នាក់​រួម​និង​វត្ថុតាង​បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ដើម្បី​ចាត់ការ​តាម​នីតិវិធី៕​

adverise with khmeread

មតិយោបល់