adverise with khmeread 14646733 1145874608832746 152622272 o

ប៉ូលិស​ក្រុង​កំពត​បាន​ឃាត់​ជនសង្ស័យ​ប្រុស​ស្រី ​៤ ​នាក់​លក់​គ្រឿងញៀន

    កំពត ៖ ប៉ូលិស​ក្រុង​កំពត​ បាន​ឃាត់​ជនសង្ស័យ​ប្រុស​ស្រី ​៤ ​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នៅវេលា​ម៉ោង​១​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី ១៤ ខែតុលា ឆ្នាំ​២០១៦ នៅ​ភូមិ​កំពង់បាយ​ខាងត្បូង សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្តកំពត។​

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ក្រុង បាន​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ភូមិ​កំពង់បាយ​ខាងត្បូង ខណៈ​កំពុង​ចែកចាយ​គ្រឿងញៀន។​

    ប៉ូលិស​ប​ន្ថ​ថា ជនសង្ស័យ​បាន​ចំនួន ០៤ ​នាក់ (​ស្រី​ចំនួន ​២ ​នាក់) ១.ឈ្មោះ លៀប ដា​រ៉ា (​ហៅ​តុញ​) ភេទ​ប្រុស អាយុ ២៦ ​ឆ្នាំ នៅ​ភូមិ​អណ្តូង​ខ្មែរ សង្កាត់​អណ្តូង​ខ្មែរ​, ២.ឈ្មោះ គី សុ​មាត្រា (​ហៅ​ត្រា​) ភេទ​ប្រុស អាយុ ២១ ​ឆ្នាំ នៅ​ភូមិ​កំពង់បាយ​ខាងត្បូង សង្កាត់​កំពង​បាយ​, ៣.ឈ្មោះ លី សុខា (​ហៅ​ស្រី​កា​) ភេទ​ស្រី អាយុ ១៩ ​ឆ្នាំ នៅ​ភូមិ​-​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ និង​៤.ឈ្មោះ ស ស្រី​ដា ភេទ​ស្រី អាយុ ២៩ ​ឆ្នាំ នៅ​ភូមិ​ជើងព្រៃ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។ ​និង​ដកហូត​បាន​ថ្នាំញៀន​ចំនួន ០៥​ កញ្ចប់​ធំ និង ០១ ​កញ្ចប់​តូច។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ៤ ​នាក់​កំពុង​កសាង​សំណុំរឿង​ដើម្បី​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់៕


 

adverise with khmeread

មតិយោបល់