adverise with khmeread 14694661 1145893252164215 407809114 n

ប៉ូលិស​ស្រុក​កំពង់ត្រាច​បាន​ឃាត់​ជនសង្ស័យ​៣​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

    កំពត ៖ ប៉ូលិស​ស្រុក​កំពង់ត្រាច​បាន​ឃាត់​ជនសង្ស័យ ​៣​ នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ថ្ងៃទី ១៣ ខែតុលា ឆ្នាំ​២០១៦ វេលា​ម៉ោង ​១០ ​យប់​នៅ​ភូមិ​កំពង់ត្រាច​ទី​១ ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ចំនួន ០៣ ​នាក់ គឺ​១.ឈ្មោះ អ៊​ន ដា​រ៉ា​ដេវីត (​ហៅ​ញូ​ង​) ភេទ​ប្រុស អាយុ ១៨ ​ឆ្នាំ នៅ​ភូមិ​កោះ​ខ្លូត ឃុំ​កំពង់ត្រាច​ខាងកើត, ២. ឈ្មោះ យិន ទិ​ត្យ​សុភ​ក្រ​ ភេទ​ប្រុស អាយុ ២៦ ​ឆ្នាំ នៅ​ភូមិ​កំពង់ត្រាច​ទី​១ ឃុំ​កំពង់ត្រាច​ខាងកើត និង​៣.ឈ្មោះ គិត បញ្ញា​រិ​ទ្ធ (​ហៅ​ធី​) ភេទ​ប្រុស អាយុ ២១ ​ឆ្នាំ  នៅ​ភូមិ​កំពង់ត្រាច​ទី​១ ឃុំ​កំពង់ត្រាច​ខាងកើត និង​ដកហូត​ថ្នាំញៀន​បាន​ចំនួន ០៤ ​កញ្ចប់​តូច។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ០៣​ នាក់​កំពុង​កសាង​សំណុំរឿង​ដើម្បី​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់៕

adverise with khmeread

មតិយោបល់