adverise with khmeread 333

របស់​បង្ក​មហារីក​ទាំងនេះ គួរតែ​ជម្រុះ​ចេញពី​បន្ទប់​គេង​ហើយ​!!!

    ​មនុស្ស​មិន​ច្រើន​ទេ​ដែល​ខ្វល់​ពី​រឿង​គ្រោះថ្នាក់​ក្នុង​បន្ទប់​គេង កន្លែង​ដែល​យើង​ចំណាយ​បំផុត​រស់នៅ​ជាមួយ​វា​។ វា​ពិបាក​ណាស់​ដែល​ធ្វើឱ្យ​បន្ទប់​គេង​របស់​អ្នក​គ្មាន​មហារីក​។ មូលហេតុ​នេះហើយ អ្នក​គួរតែ​ចាប់ផ្ដើម​ធ្វើ​ដក​របស់​បង្ក​មហារីក​ចេញ​ឱ្យ​អស់ពី​ឥឡូវ​ទៅ ហើយ​ការផ្លាស់ប្ដូរ​នឹងមាន​ផល​វិជ្ជមាន​ដល់​សុខភាព​របស់​អ្នក​។​

​    ​- ដូរ​ស្រោមខ្នើយ និង​ខ្នើយ​ចេញ​ប្រសិនបើ​អ្នកមាន​លទ្ធភាព​ទិញ ឬ​សម្អាត​វា​ឱ្យបាន​ស្អាត​ជាប្រចាំ ដោយសារ​វា​ជា​ភ្នា​ក់​ចម្លង​បាក់តេរី​។​
​    ​- អ្នក​គួរ​ទិញ​ឧបករណ៍​បន្សុទ្ធ​ខ្យល់ ឬ​ដាំ​ដើម​រុក្ខជាតិ​ដែល​កម្ចាត់​បាក់តេរី​ក្នុង​ខ្យល់​ដូចជា ដើម​ប្រទាល​កន្ទុយក្រពើ ដើម​ពីងពាង ដើម​ឬ​ស្សី ។​ល​។​
​    ​- ដក​វត្ថុ​ដែល​ធ្វើឡើង​ពី​ប្លា​ស្ទិ​ច ដោយសារ​ម៉ូលេគុល​របស់​វា​រីក​រាលដាល​ពេញ​បន្ទប់ យើង​ដកដង្ហើម​ធ្វើឱ្យប៉ះពាល់​។​
​    ​- ដក​វាំង​នរ ឬ​របាំង ដែល​ជ្រលក់​សារធាតុ​គីមី​ចេញ​។​
​    ​- ប្ដូរ​ស្រោមពូក​ចេញ ឬ​សម្អាត​វា​ឱ្យ​ញឹកញាប់​។​
​    ​- មិនគួរ​ដាក់​ឧបករណ៍​អេ​ឡិច​ត្រូ​ច​ក្បែរ​ខ្លួន​ទេ វា​រំខាន​ដល់​ដំណេក ជាពិសេស​វិទ្យុសកម្ម​អាចធ្វើឱ្យ​អ្នក​កើត​ជំងឺមហារីក​ដោយ​មិនដឹង​ខ្លួន​។​
​    ​- ស្បែកជើង​ដែល​ពាក់​ហើយ​មិនគួរ​ដាក់​ក្នុង​បន្ទប់​គេង​ទេ ដោយសារ​វា​មាន​បាក់តេរី​ច្រើន​។​
​    ​- ជ​ញ្ចាំ​ង​ធ្វើ​ពី​កុង​ផ្លាក​កេ ខ្លះ​គឺមាន​សារៈ Formaldehyde បង្ក​គ្រោះថ្នាក់​ទៅជា​ជំងឺ​ផ្សេងៗ​ក្នុងនោះ​មាន​មហារីក​ផងដែរ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់