adverise with khmeread Honey

អត្ថប្រយោជន៍អស្ចារ្យទាំង​ ៨ របស់ទឹកឃ្មុំ

ទឹកឃ្មុំគឺជាសារធាតុផ្អែមដ៏ចំណាស់បំផុតមួយ ដែលមនុស្សបានកំពុងប្រើប្រាស់រហូតមកទល់សព្វថ្ងៃ។ វាមានអត្ថប្រយោជន៍សុខភាពអស្ចារ្យច្រើនណាស់ ដែលអ្នកប្រហែលជាមិនដឹងនោះទេ។ ទឹកឃ្មុំមានអត្ថប្រយោជន៍សុខភាពត្រូវផ្តល់ឲ្យច្រើនណាស់ មានចាប់ពីការធ្វើឲ្យស្បែកក្មេងជាងវ័យ ជួយសម្រកទម្ងន់ រហូតដល់ការប្រយុទ្ធប្រឆាំងនឹងការឈឺក្បាលធេងធោងរកក្អួត។ រឿងអស្ចារ្យបំផុតរបស់ទឹកឃ្មុំគឺថាវាជាឱសថព្យាបាលធម្មជាតិដែលមានរសជាតិដ៏មិនគួរឲ្យជឿ។ សូមនាំគ្នាពិនិត្យមើលទាំងអស់គ្នានូវអត្ថប្រយោជន៍ដ៏អស្ចារ្យបំផុតរបស់ទឹកឃ្មុំដូចខាងក្រោមនេះ។ 

១- បង្កើនកម្រិតថាមពលរបស់អ្នកតាមបែបធម្មជាតិ
ប្រសិនបើអ្នកចង់បង្កើនកម្រិតថាមពលរបស់អ្នកតាមបែបធម្មជាតិ សូមសាកល្បងបន្ថែមទឹកឃ្មុំទៅក្នុងផែនការទទួលទានអាហាររបស់អ្នក និងត្រូវប្រាកដផងដែរថា អ្នកបានកាត់បន្ថយការផឹកកាហ្វេ។ ការញ៉ាំទឹកឃ្មុំគឺជាវិធីធម្មជាតិ និងមានប្រសិទ្ធភាពខ្លាំងណាស់ដើម្បីទទួលបានថាមពល។ អ្នកអាចដាក់វាបន្តិចលើនំប៉័ង ឬលាយក្នុងទឹកតែក៏បាន។ 

២- ជាឱសថព្យាបាលដ៏មានប្រសិទ្ធភាពសម្រាប់ការឈឺបំពង់ក
ប្រសិនបើអ្នកឈឺបំពង់ក ទឹកឃ្មុំអាចជាវិធីព្យាបាលដ៏ល្អសម្រាប់អ្នក។ អ្នកអាចញ៉ាំទឹកឃ្មុំប៉ុន្មានស្លាបព្រា ឬលាយវាជាមួយនឹងអំបិលមួយចិប និងទឹកក្រូចឆ្មាមួយស្លាបព្រាដើម្បីឲ្យកាន់តែមានប្រសិទ្ធភាព។ 

៣- ធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់អ្នកកាន់តែប្រសើរឡើង
ទឹកឃ្មុំផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល ដែលជួយធ្វើឲ្យប្រព័ន្ធភាពស៊ាំកាន់តែប្រសើរឡើង ជាពិសេសនៅពេលញ៉ាំវាជាមួយនឹងទឹកក្រូចឆ្មា។ 

៤- ជួយសម្រកទម្ងន់
ទឹកឃ្មុំក៏អាចជួយអ្នកឲ្យបាត់គីឡូដែលមិនចង់បានមួយចំនួនផងដែរ។ ត្រូវផឹកវាជាមួយនឹងទឹកក្តៅឧណ្ហៗ និងទឹកក្រូចឆ្មា។ មនុស្សភាគច្រើនផឹកទឹកឃ្មុំលាយបែបនេះនៅពេលព្រឹក និងនិយាយថាវាជួយពួកគេឲ្យស្រកទម្ងន់។ ប៉ុន្តែត្រូវចាំថា អ្នកគួរតែទទួលទានទឹកឃ្មុំក្នុងបរិមាណមធ្យមបានហើយ។ 

៥- ជួយឲ្យគេងបានលក់ស្រួល
ប្រសិនបើអ្នកមានបញ្ហាគេងមិនលក់ អ៊ីចឹងទឹកឃ្មុំអាចជួយអ្នកបាន។ ដាក់ទឹកឃ្មុំបន្តិចចូលទៅក្នុងទឹកដោះគោក្តៅឧណ្ហៗមួយកែវរបស់អ្នក រួចផឹកវាមុនពេលចូលគេង។ ទឹកឃ្មុំជួយឲ្យអ្នកមានអារម្មណ៍ធូរស្បើយ និងស្រួលខ្លួន ហើយជួយអ្នកឲ្យត្រៀមខ្លួនគេងបានយ៉ាងស្រួល។ នេះគឺជាអត្ថប្រយោជន៍ដ៏ល្អបំផុតមួយពីទឹកឃ្មុំ។ 

៦- ជួយព្យាបាលស្នាមមុត និងស្នាមរលាត់
ប្រសិនបើអ្នកមានស្នាមរលាត់ដ៏ឈឺចាប់ ដែលមិនងាយជាសះស្បើយ អ៊ីចឹងសូមសាកល្បងលាបទឹកឃ្មុំបន្តិចទៅលើកន្លែងរលាត់នោះ ហើយទុកវាចោលមួយស្របក់។ ប្រសិនបើអ្នកចង់ អ្នកអាចយកបង់រុំពីលើបានផងដែរ។ ទឹកឃ្មុំមានអត្ថប្រយោជន៍ប្រឆាំងនឹងបាក់តេរីដ៏អស្ចារ្យ ហើយវាជួយកាត់បន្ថយការហើម និងឈឺចាប់យ៉ាងមានប្រសិទ្ធភាព។ 

៧- កំចាត់ការឈឺក្បាលធេងធោងរកក្អួតក្រោយផឹកសុរា
តើអ្នកមានដឹងថាទឹកឃ្មុំអាចជួយអ្នកប្រឆាំងនឹងការឈឺក្បាលធេងធោងរកក្អួតដែរឬទេ? ទឹកឃ្មុំផ្ទុកទៅដោយជាតិស្ករធម្មជាតិ ដែលជួយពន្លឿនអុកស៊ីតកម្មអាល់កុលនៅក្បែរថ្លើមរបស់អ្នក។ ដូច្នេះសូមលាយទឹកឃ្មុំបន្តិចចូលទៅក្នុងទឹកដោះគោជូរ និងទឹកក្រូចសុទ្ធ រួចផឹកវា ហើយព្រឹកឡើងអ្នកនឹងមានអារម្មណ៍ល្អ ទោះផឹកស្រវឹងយ៉ាងណាក៏ដោយ។ 

៨- កំចាត់ក្លិនដង្ហើមមិនល្អ
ទឹកឃ្មុំពិតជាមានអត្ថប្រយោជន៍ក្នុងការកំចាត់ក្លិនដង្ហើមមិនល្អ ប៉ុន្តែនេះមិនមែនមានន័យថាអ្នកមិនចាំបាច់ដុសធ្មេញរៀងរាល់ថ្ងៃនោះទេ! 

adverise with khmeread

មតិយោបល់