adverise with khmeread 0

គួរ​ប្រយ័ត្ន​ទាំងអស់គ្នា​! មិនគួរ​កម្តៅ​អាហារ​ទាំង ៧ មុខ​នេះ​ឡើងវិញ​ឡើយ​

    ​អ្នក​ត្រូវតែ​ប្រុងប្រយ័ត្ន នៅពេល​កម្ដៅ​ម្ហូប​ទាំងនេះ ទទួលទាន​វា​ម្ដង​ទៀតឡើយ​។ ម្ហូប​ខ្លះ​គឺ​មិន​សុវត្ថិភាព​បរិភោគ​ទេ បន្ទាប់ពី​កម្ដៅ​ម្ដងទៀត ហើយ​វា​អាច​បំផ្លាញ​សរីរាង្គ​ផ្សេងៗ​បាន​។​

​    ​ខាងក្រោម​នេះ​គឺជា​អាហារ ៧ មុខ មិនគួរ​កម្ដៅ​ម្ដង​ទៀតឡើយ​៖
​    ​១. ផ្សិត ៖ កម្ដៅ​ផ្សិត​ម្ដងទៀត​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ ដូចជា​ពិបាក​រំលាយ​អាហារ ប៉ះពាល់​បេះដូង និង​ជំងឺ​ផ្សេងៗ​ទៀត​។​

​    ​២. ស៊ុត ៖ ស៊ុត​ចៀន ឬ​ស្ងោរ​ម្ដងទៀត​ប្រឈម​នឹង​ការប៉ះពាល់​ដល់​សរីរាង្គ​ខាងក្នុង​។​

​    ​៣. ដំឡូងបារាំង ៖ កម្ដៅ​វា​ម្ដងទៀត​នឹង​ធ្វើឱ្យប៉ះពាល់​រា​ង្គ​កាយ​ទាំងមូល​។​

​    ​៤. សាច់មាន់ ៖ កម្ដៅ​សាច់មាន់​ម្ដងទៀត ធ្វើឱ្យ​ប្រូតេអ៊ីន​ផ្លាស់ប្ដូរ បណ្ដាលឱ្យ​ពិបាក​ក្នុងការ​រំលាយ​អាហារ​ប្រសិនបើ​អ្នក​បរិភោគ​វា​។​

​    ​៥. ស្ពៃ​ស្ពី​ណា​ច់ ៖ ការ​កម្ដៅ​ស្ពៃ​ស្ពី​ណា​ច់​ម្ដងទៀត​វា​នឹង​ផ្លាស់ប្ដូរ​សារធាតុ nitrates ទៅជា nitrites ដែល​ធ្វើឱ្យ​ស្ពៃ​នេះ​ក្លាយជា​ភ្នាក់ងារ​បង្ក​ជំងឺមហារីក​ដល់​រាងកាយ​ទៅវិញ​។​

​    ​៦. ឃិនឆាយ​ធំ ឬ​ស្ពៃ​ចិន ៖ វា​ដូចគ្នា​ទៅនឹង​ស្ពៃ​ស្ពី​ណា​ច់​ដែរ ប្រសិនបើ​អ្នក​ចង់​កម្ដៅ​ស៊ុប​ម្ដងទៀត​គួរ​ដក​ស្ពៃ​នេះ​ចេញ​សិន​។​

​    ​៧. មើម​ឆៃ​ថា​យ​ក្រហម ៖ គឺ​ដូចគ្នា​ទៅនឹង​ស្ពៃ​ពីរ​ខាងលើ​ដែរ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់