adverise with khmeread Untitled 1

លើក​ក្រោយ​ឈប់​វាយ​ធ្វើបាប​ឆ្កែ​! បង្ហាត់​ប៉ុន្មាន​ស្នៀត​នេះ លើក​ក្រោយពេល​វាច​ង់​ជុះ វារ​ត់ទៅ​កន្លែង​របស់​វា​អូ​តូ​

    ​ការ​មានកូន​ឆ្កែ​ក្នុងផ្ទះ​ពិតជា​រឿង​ល្អ​ប្រពៃ​ណាស់​សម្រាប់​អ្នក​ចូលចិត្ត​ចិញ្ចឹមសត្វ​។ ប៉ុន្តែ​រឿង​ដែល​គួរឱ្យ​ធុញទ្រាន់​បំផុត​គឺ​ពេល​វា​ជុះអាចម៍​។ ទោះយ៉ាងណា ប្រសិនបើ​លោកអ្នក​មាន​ឆ្កែ​ចិញ្ចឹម​នៅ​តូចៗ​នៅឡើយ គឺ​ងាយស្រួល​បង្ហា​ត់វា​ឱ្យ​រក​កន្លែង​ជុះ​ណាស់ លើកលែងតែ​ឆ្កែ​ធំ​ប៉ុណ្ណោះ ដែល​ពិបាក​បង្ហាត់​។ 

​    ​* វិធី​បង្ហាត់​កូន​ឆ្កែ​ឱ្យរ​ត់ទៅ​ជុះ​កន្លែង​ដែល​លោកអ្នក​ចង់ឱ្យ​វា​ជុះ​
​    ​- ត្រូវ​ដឹងថា ទី​១ កូន​ឆ្កែ ងាយស្រួល​បង្ហាត់​ជាង​ឆ្កែ​ធំ និង ទី​២ កូន​ឆ្កែ​ឆាប់​ជុះអាចម៍​ជាង​ឆ្កែ​ធំ ដោយសារ​ពោះវៀន​វា​កំពុង​វិ​វត្ត​។​
​    ​- ពេលវេលា​ល្អ​បំផុត​ដើម្បី​បង្ហាត់​ឆ្កែ​គឺ​ពេលព្រឹក និង​ពេល​ល្ងាច​។​
​    ​- បណ្តើរ​ឆ្កែ​ទៅ​កន្លែង​សមគួរ ដែល​លោកអ្នក​គិតថា​ល្អ​សម្រាប់​វារ​ត់ទៅ​ជុះ​ជា​ទម្លាប់ (​ទីតាំង​ល្អ​បំផុត​គឺ​ក្រោយ​ផ្ទះ និង​លើ​វាលស្មៅ​)​។ 
​    ​- មុន​នាំ​កូន​ឆ្កែ​ទៅ​ជុះអាចម៍​ពេលព្រឹក និង​ល្ងាច ត្រូវឱ្យ​ចំណី​វា​ស៊ី​កន្លះ​ម៉ោង​មុន ពុំ​នោះទេ បើ​លោកអ្នក​នាំ​វា​ទៅ​ជុះ នឹងត្រូវ​ចំណាយពេល​ចាំ​យូរណាស់​ទម្រាំ​ដល់​ម៉ោង​វាច​ង់​ជុះ​។ 
​    ​- អនុវត្ត​វិធី​នេះ​ដដែលៗ រហូត​ទាល់តែ​វា​ទម្លាប់​ដោយ​ខ្លួនឯង​ជាការ​ស្រេច​។ 

​    ​* ចំណាំ​៖ ជួនកាល​កូន​ឆ្កែ​វា​អាច​ត្រូវការ​ជុះ​ភ្លាមៗ មិនអាច​ឃាត់​ជាប់​បានទេ ហើយ​បើ​សង្កេតឃើញ​សញ្ញា​ខាងក្រោម ត្រូវ​នាំ​វា​ទៅ​កន្លែង​ដែល​កំណត់ឱ្យ​ជុះ​ជាបន្ទាន់​៖
​    ​
​    ​១. ឆ្កែ​ហឹ​ត​ចុះ​ហឹ​ត​ឡើង​ជុំវិញខ្លួន​វា​
​    ​២. កន្ទុយ​វា​នៅ​មិន​ស្ងៀម​ទេ បើក​ចុះឡើងៗ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់