adverise with khmeread 1

បុរស​អាមេរិក​ម្នាក់​បាត់​ជីពចរ ៤៥ នាទី ពេល​ដឹងខ្លួន​ឡើង គាត់​និយាយ​រឿង​ដែល​គ្រប់គ្នា​ស្តាប់​ហើយ​សឹង​មិនគួរ​ឱ្យ​ជឿ​ឡើយ​

    ​ខាងក្រោម​នេះ​គឺជា​រឿងរ៉ាវ​ពិត​របស់​បុរស​ម្នាក់​ដែល​បាន​អះអាងថា បាន​ឡើងឋានសួគ៌​ហើយ​ទៅ​ជួប​ម្តាយ​របស់ខ្លួន​ដែល​ស្លាប់ទៅ​។​

​    ​អ្នកបើកបរ​រថយន្ត​កុងតឺន័រ​ម្នាក់​នៅ​រដ្ឋ Ohio សហរដ្ឋអាមេរិក បានធ្វើឱ្យ​បុគ្គលិក​មន្ទីរពេទ្យ​ស្រឡាំងកាំង​បន្ទាប់ពី​រស់​ឡើងវិញ បន្ទាប់ពី​គាត់​បាត់​ជីពចរ ក្រោយ​គាំងបេះដូង ហើយ​អ្វីដែល​រឹតតែ​គួរឱ្យភ្ញាក់ផ្អើល​នោះ​គឺ គាត់​បាន​អះអាងថា អំឡុង​គាត់​បាត់បង់​ជីពចរ​នោះ គាត់​បានឃើញ​ឋានសួគ៌​។​

​    ​យោងតាម​ប្រភពព័ត៌មាន Fox 8 Cleveland បានឱ្យដឹងថា លោក Brian Miller វ័យ ៤៣ ឆ្នាំ​បាន​បើក​គម្រប​មួយ​ហើយ​រំពេច​នោះ​គាត់​មាន​អារម្មណ៍​មិន​ស្រួល ហើយ​គាត់​ក៏​តេ​ទៅ​លេខ ៩១១ និង​រាយការណ៍​ថា "​ខ្ញុំ​ជា​អ្នកបើក​កុងតឺន័រ ខ្ញុំ​មាន​អារម្មណ៍​ថា នឹងគាំង​បេះដូង​ហើយ​"​។ ពិតណាស់ សរសៃឈាម​ធំ​របស់គាត់​ត្រូវបាន​បិទ​ទាំងស្រុង ដោយ​បណ្តាលឱ្យ​គាត់​គាំងបេះដូង​។​

​    ​គាត់​ក៏​ប្រញាប់ប្រញាល់​ទៅ​មន្ទីរពេទ្យ​ក្នុង​តំបន់ កន្លែង​ដែល​គ្រូពេទ្យ​ព្យាយាម​ជួយសង្គ្រោះ​គាត់​ដោយ​ស្តារ​កន្លែង​ដែល​ស្ទះឈាម​។ ប៉ុន្តែ​ក្រោយ​ដឹងខ្លួន​ឡើងវិញ និង​មាន​អារម្មណ៍​រាង​ស្រួល​ឡើងវិញ គាត់​ស្រាប់​តែមាន​បញ្ហា​សរសៃ ពេល​បេះដូង​គាត់​ចាប់ផ្តើម​លោត​ញាប់ និង​មិនអាច​បាញ់​ឈាម​ចុះឡើង​បាន​។​

​    ​គិលានុបដ្ឋាយិកា Emily Bishop បាន​និយាយថា "​គាត់​គ្មាន​ចង្វាក់បេះដូង គ្មាន​សម្ពាធ​ឈាម និង​គ្មាន​ជីពចរ​។ ខ្ញុំ​ចង់​មានន័យថា​គាត់​ស្លាប់​ហើយ​"​។ ក្រុមគ្រូពេទ្យ​បានធ្វើ​ចលនា​ចង្វាក់បេះដូង​យ៉ាង​ស្វិតស្វាញ និង​បាន​ឆក់​លោក Miller ដល់​ទៅ​បួន​ដង​ដើម្បី​សង្គ្រោះ​គាត់ ប៉ុន្តែ​មិន​ទទួលបាន​ជោគជ័យ​។​

​    ​អំឡុង​ពេលនោះ​ហើយ​ដែល​លោក Miller បាន​ឆ្លង​ទៅកាន់​ភព​មួយទៀត​។ គាត់​បាន​និយាយថា "​រឿង​តែមួយគត់​ដែល​ខ្ញុំ​ចាំ​គឺ​ខ្ញុំ​ចាប់ផ្តើម​ឃើញ​ពន្លឺ ហើយ​ចាប់ផ្តើម​ដើរ​ទៅរក​ពន្លឺ​នោះ​"​។​

​    ​គាត់​បាន​រៀបរាប់ថា គាត់​បាន​ដើរ​ឆ្ពោះទៅរក​ពន្លឺ​ដោយមាន​ផ្កា​នៅ​សងខាង រហូត​គាត់​បាន​ជួប​ម្តាយចុង​របស់គាត់ ដែល​ទើបតែ​ទទួលមរណភាព​។ គាត់​បាន​និយាយ​ពី​ការចងចាំ​របស់គាត់​ថា "​គាត់ (​ម្តាយ​) ពិតជា​ស្រស់ស្អាត​នៅពេល​ខ្ញុំ​ឃើញ​គាត់​។ វា​ហាក់ដូចជា​ថ្ងៃ​ដំបូង​ដែល​ខ្ញុំ​បាន​ជួប​គាត់ គាត់​ពិតជា​សប្បាយរីករាយ​ណាស់​។ គាត់​បាន​កាន់​ដៃ​ខ្ញុំ​ហើយ​ប្រាប់​ខ្ញុំ​ថា នេះ​មិនមែនជា​ពេលវេលា​របស់​ឯង​ទេ ឯង​មិនត្រូវ​នៅទីនេះ​ទេ យើង​ត្រូវ​នាំ​ឯង​ត្រឡប់​ទៅវិញ​ព្រោះ​ឯង​មានរឿង​ដែល​ត្រូវធ្វើ​ទៀត​"​។​

​    ​បន្ទាប់ពី​បាត់បង់​ស្មារតី​អស់ ៤៥ នាទី ជីពចរ​របស់លោក​ក៏​វិលត្រឡប់​មកវិញ​។ អ្នកគ្រូ​ពេទ្យ Bishop បាន​និយាយថា "​ខួរក្បាល​របស់​គា​ត់គ្មា​ន​អុកស៊ីសែន​ចំនួន ៤៥ នាទី តែ​គាត់​ស្រាប់តែ​អាច​ដើរ និយាយ និង​សើច​បាន​វិញ​។ វា​ពិតជា​អស្ចារ្យ​ណាស់​"​។​

​    ​លោក Miller ក៏បាន​បន្ថែមថា រឿង​មួយ​ដែល​គាត់​ប្រាកដ​នោះ​គឺ​ឋានសួគ៌​ពិតជា​មាន​មែន ហើយ​មនុស្ស​រាល់គ្នា​គួរ​ជឿ​លើ​រឿងនេះ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់