adverise with khmeread 1

គន្លឹះ​គ្រប់គ្រង​កំហឹង​ងាយៗ​ទាំងនេះ ទោះ​បិសាច​ក៏​ក្លាយជា​ទេវតា​បានដែរ​!

    ​អារម្មណ៍​ក្តៅក្រហាយ​ខឹងច្រឡោត ពេល​នរណាម្នាក់​ធ្វើឱ្យ​ឈឺចាប់ ឬ និយាយ​បញ្ឈឺចិត្ត​គឺជា​ប្រតិកម្ម​ធម្មតា និង​ល្អ​ដល់​សុខភាព​ជាធម្មតា​ប៉ុណ្ណោះ​សម្រាប់​មនុស្ស​គ្រប់រូប​។ លោកអ្នក​ចេះ​ខឹង ចេះ​ក្តៅក្រហាយ ព្រោះ​យើងទាំងអស់គ្នា​សុទ្ធតែជា​មនុស្ស មិនមែន​ទេវតា​ទេ​។ អ្វី​ដែលជា​ភាពខុសគ្នា​គឺ​របៀប​ដែល​យើង​ប្រតិកម្ម នៅពេល​យើង​ខឹង​។ ជាការ​ពិត​បើ​កំហឹង​នោះ​ជះ​ទៅលើ​អ្នកដទៃ​ធ្វើ​ឱ្យគេ​គ្រោះថ្នាក់​ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត គេ​មិន​ហៅថា ប្រតិកម្ម​ធម្មតា និង​ល្អ​ដល់​សុខភាព​នោះឡើយ​។ ដូច្នេះហើយ​វា​ជាការ​សំខាន់​ណាស់ ដែល​លោកអ្នក​ត្រូវ​ចេះ​ទប់​កំហឹង កុំឱ្យ​រាលដាល​ប៉ះពាល់ នាំ​រឿង​ដល់​អ្នកដទៃ និង​ខ្លួនឯង​។ 

​    ​អនុវត្តតាម​វិធី​ងាយៗ​ខាងក្រោម សូម្បី​ចិត្តជា​បិសាច​ក៏​អាច​ក្លាយជា​ទេវតា​បានដែរ​៖
​    ​១. ដកដង្ហើម​វែងៗ កុំ​ឈប់ រហូត​ទាល់តែ​អារម្មណ៍​ខឹង​បាន​ធូរស្បើយ​វិញ​។​
​    ​២. រាប់​ពី ១ ដល់ ១០ រាប់​យឺត ដើម្បី​ទុកពេល​ឱ្យ​ខួរក្បាល​បានគិត​អំពី​ផលវិបាក ពេល​យើង​ជះ​កំហឹង​ចេញ​ក្រៅ​។​
​    ​៣. ស្តាប់​តន្ត្រី​ស្រទន់ ចិត្ត​ខឹង​ពុះកញ្ជ្រោល នឹង​រសាយ​ទៅវិញ​។​
​    ​៤. ម៉ាស្សា ក និង​សាច់ដុំ​ដៃជើង ព្រោះ​ជាធម្មតា ពេល​កំហឹង​ពុះកញ្ជ្រោល សាច់ដុំ​ម្តុំ​ក និង​ដៃជើង​ច្បាស់​ជា​ឡើង​រឹង ពេល​វា​ធូរ អារម្មណ៍​ខឹង​ក៏​ធូរ​តាម​នោះដែរ​។     ​
​    ​៥. ចេញទៅ​ហាត់ប្រាណ​ភ្លាមៗ​កុំ​ទុក​យូរ អាច​ចេញទៅ​រត់​ត្រឹកៗ ដើម្បី​បន្ធូរ​អារម្មណ៍​ខឹង​។ 
​    ​៦. យក​ក្រដាស​មួយ​សន្លឹក រួច​សរសេរ​រាល់​អារម្មណ៍​ខឹង​ដាក់​ក្នុង​ក្រដាស​នោះ ថា​តើ​លោកអ្នក​ខឹង​អ្វីខ្លះ​។ បញ្ចេញ​កំហឹង​តាម​ពាក្យសម្តី​បានត្រឹមតែ​ធ្វើឱ្យ​ដាច់​ទំនាក់ទំនង​ប៉ុណ្ណោះ ដូច្នេះ​ពេល​ខឹង​គួរ​បញ្ចេញ​កំហឹង​លើ​អក្ខរា​។​
​    ​៧. ស្វែងរក​របស់​កម្សាន្ត​ច្នៃប្រឌិត​ដើម្បី​បញ្ចេញ​កំហឹង ដូចជា​ដេញ​ព្យ៉ា​ណូ ដេញ​ហ្គី​តា រាំ ច្រៀង​បទ​ញាក់​កន្ត្រាក់​អារម្មណ៍​...​។​
​    ​៨. ពិសា​តែ​ដែលមាន​ក្លិនក្រអូប​ដើម្បី​កាត់សាញ​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់