adverise with khmeread 1

សញ្ញា​ទាំងនេះ​បង្ហាញថា​លោកអ្នក​នៅតែ​អាច​ក្លាយជា​អ្នកមាន​ដូច​គេ​ដូច​ឯង​

    ​មនុស្ស​គ្រប់រូប​អាច​មិនមាន​វាសនា​ក្លាយជា​មហាសេដ្ឋី​ឬ​អ្នកមាន​ទាំងអស់ ប៉ុន្តែ​មនុស្ស​នៅតែ​អាច​ក្លាយជា​អ្នកមាន​បាន​ដរាបណា​មិន​បោះបង់ចោល​គោលដៅ​ចង់​ក្លាយជា​អ្នកមាន​។ 

​    ​បើ​លោកអ្នក​សង្កេតឃើញ​ខ្លួនឯង​មាន​ចំណុច​ទាំងអស់នេះ គឺ​បានន័យថា លោកអ្នក​នៅ​នៅតែមាន​លទ្ធភាព​ក្លាយជា​អ្នកមាន​៖

​    ​១- អ្នកមានចំណេះដឹង​ខាង​ហិរញ្ញវត្ថុ​
​    ​លោកអ្នក​ច្បាស់​ជា​ដឹង​ហើយ​ថា​ការ​សន្សំ​លុយ​ទុក​មិនអាច​ក្លាយជា​អ្នកមាន​បានទេ​។ លោកអ្នក​ត្រូវតែ​រៀបចំ​យុទ្ធសាស្ត្រ​តាម​ដំណាក់កាល​ដើម្បី​បង្កើន​ចំណូល​របស់​អ្នកជា​លំដាប់​។ លោកអ្នក​ច្បាស់​ជា​ចង់​ធ្វើ​ចៅហ្វាយ​លើ​លុយ មិន​អ៊ីចឹង​? ហេតុដូចម្តេច​បានជា​អ្នក​មិនចេះ​កេង​យក​ប្រយោជន៍​ចេញពី​លុយ​សន្សំ​? ដូច្នេះ​ត្រូវ​សន្សំ​លុយ​របស់​អ្នក​ទៅធ្វើ​វិនិយោគ និង​ផ្តោតលើ​អត្ថប្រយោជន៍​យូរអង្វែង​ជាជាង​រស់នៅ​ពឹង​លុយ​មួយ​គែរៗ​។ ដើម្បី​បង្កើន​ចំណេះដឹង​ខាង​ហិរញ្ញវត្ថុ​បន្ថែម លោកអ្នក​អាច​រក​សៀវភៅ​ឈ្មោះថា The Millionaire Next Door: The Surprising Secrets of America Wealthy និពន្ធ​ដោយ​លោក Thomas J. Stanley ឬ​ជ្រើសរើស​អាន​សៀវភៅ​ហិរញ្ញវត្ថុ​ផ្សេងទៀត ប្រសិនបើ​លោកអ្នក​ចង់​ចាប់ផ្តើម​រកស៊ី និង​ចង់​មានចំណេះដឹង​ខាង​ហិរញ្ញវត្ថុ​។ 

​    ​២- អ្នកមាន​ឆន្ទៈ​ប្រឹងប្រែង​ធ្វើការ​ខ្លាំង​ជាង​នរណាៗ​ទាំងអស់​
​    ​លុយ​គឺ​មិនចេះ​ដេក​ពួន​នោះទេ​។ វា​មិន​ស្គាល់​យប់​ថ្ងៃ ថ្ងៃ​បុណ្យទាន ឬ​រដូវ​កាល​ឈប់សម្រាក​អ្វី​នោះឡើយ​។ លុយ​តែងតែ​ធ្វើ​ចលនា​ជានិច្ច ហើយ​វិធី​ដើម្បី​ដើរ​ឱ្យទាន់​លុយ​គឺ​តាមរយៈ​ការប្រឹងប្រែង​ធ្វើការ​ឱ្យ​ខ្លាំង​ជាង​នរណាៗ​ទាំងអស់​។ ដូច្នេះ​ត្រូវផ្តោត​ធ្វើ​ការងារ​ដើម្បី​រកលុយ​ជានិច្ច ពេលនោះ​ចាំ​អង្កេត​មើល​តើ​លុយ​របស់លោក​អ្នកចេះ​កើនឡើង​ឬក៏​អត់​។  

​    ​៣- ប្រើ​បំណុល​ឱ្យ​បង្កើត​លុយ​
​    ​មនុស្ស​មួយចំនួន​ចាត់ទុក​លុយ​ជា​របស់​ប្រើ​ហើយ​បោះចោល ប៉ុន្តែ​ចំពោះ​លោកអ្នក​គឺ​មិន​ដូច្នោះ​ទេ​។ លោកអ្នក​ចាត់ទុក​លុយ​គឺជា​គូស្នេហ៍​ដ៏​គួរឱ្យ​ប្រច័ណ្ឌ​ម្នាក់ ហើយ​លោកអ្នក​ការពារ​លុយ​ដូចជា​ការពារ​មនុស្ស​ជាទី​ស្រឡាញ់​អ៊ីចឹង​។ ខណៈ​អ្នកខ្លះ​ខ្ចីបុល​គេ​ទៅរក​ទិញ​របស់​ថ្លៃៗ និង​ប្រណិត លោកអ្នក​វិញ​មើល​ប្រើ​បំណុល​ជា​មធ្យោបាយ​ក្លាយទៅជា​មហាសេដ្ឋី​។ លោកអ្នក​បានដាក់​កំហិត​ខ្លួនឯង​ថា​ត្រូវតែ​ប្រើ​បំណុល​ធ្វើជា​អ្នកបង្កើត​លុយ​បន្ថែម​។ សេដ្ឋី​ភាគច្រើន​គឺ​សុទ្ធតែ​ជំពាក់​បំណុល​គេ​ទាំងអស់ តែ​មិនមែន​ក្នុង​ផ្លូវ​អវិជ្ជមាន​នោះទេ ព្រោះ​ពួកគេ​បាន​ប្រើ​បំណុល​របស់​ពួកគេ​ដើម្បី​បង្កើន​ការវិនិយោគ និង​បង្កើន​លំហូរ​សាច់ប្រាក់​របស់​ពួកគេ​។  

​    ​៤- ពួកគេ​ស្អប់​ភាពក្រីក្រ​
​    ​អ្នកខ្លះ​ចាត់ទុក​ទ្រព្យសម្បត្តិ​ជា​បិសាច​។ ប៉ុន្តែ​លោកអ្នក​វិញ​មិន​មើលឃើញ​លុយ​តាម​វិធី​នេះ​ទេ ផ្ទុយ​មកវិញ​លោកអ្នក​យល់ថា​ទ្រព្យសម្បត្តិ​អាច​ផ្តល់​ឱ្យនូវ​សេរីភាព​ក្នុង​ការបន្ត​តាម​ចាប់​គ្រប់​ក្តី​សុបិន ដែល​លោកអ្នក​តែងតែ​យល់សប្តិ​រាល់ថ្ងៃ​។ ការដែល​ក្រ​តោកយ៉ាក​ធ្វើឱ្យ​លោកអ្នក​មិនអាច​សម្រេច​សុបិន​ទាំងនោះ​បានឡើយ​។ អ្នកមាន​ទាំងអស់​ដែល​ធ្លាប់​ក្រ​សុទ្ធតែ​ដឹង​ពី​រឿងនេះ​។ នេះហើយ​គឺជា​មូលហេតុ​ដែល​ពួកគេ​ខំប្រឹង​ធ្វើការ​រាល់ថ្ងៃ​ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​របស់​ពួកគេ​។ 

​    ​៥- លោកអ្នក​ផ្តោតលើ​ការរៀនសូត្រ​បន្ថែម និង​ធ្វើ​អ្វីដែល​ល្អប្រសើរ​បំផុត​សម្រាប់​ខ្លួនឯង
​    ​មាន​វិធី​រាប់លាន​ដើម្បី​ក្លាយជា​អ្នកមាន​ប៉ុន្តែ​គ្រប់គ្នា​ត្រូវតែ​ជ្រើសរើស​វិធី​ដ៏​ពិសេស​ណាមួយ ដែល​អាចអនុវត្ត​ត្រូវ​សម្រាប់​ខ្លួនឯង​។ ការរៀនសូត្រ​អ្វីដែល​ថ្មី​អាចឱ្យ​លោកអ្នក​ដឹង​លើសពី​អ្វីដែល​បាន​រៀន​ពីសា​លា ដូច្នេះ​ត្រូវតែ​បន្ត​រៀនសូត្រ​កុំ​ឈប់​ឱ្យសោះ​ដើម្បី​សម្រេច​មហិច្ឆតា និង​ក្តី​សុបិន​របស់​អ្នក​។ ក្នុងសម័យ​ស្មា​ត​ហ្វូ​ន លោកអ្នក​នៅមាន​រឿង​ជាច្រើន​ត្រូវ​រៀនសូត្រ បើ​ពុំ​នោះទេ នឹង​ដើរ​ចាញ់​គេ​ជាពុំខាន​។ 

​    ​៦- លោកអ្នក​មាន​អ្នក​ប្រៀនប្រដៅ​ជា​សេដ្ឋី​ស្រាប់​
​    ​លោកអ្នក​អាច​ជឿថា​ខ្លួនឯង​រក​អ្វី​ក៏​មិនមាន​ដែរ ព្រោះ​អ្នក​បាន​ធំ​ដឹងក្តី​ក្នុង​គ្រួសារ​តូច​ទាប​ក្រីក្រ​។ ប៉ុន្តែ នៅពេលដែល​លោកអ្នក​មាន​សេដ្ឋី​ជា​អ្នក​ប្រៀនប្រដៅ​ហើយ​នោះ លោក​អ្នកនឹង​ផ្តោតលើ​ការចម្លង​យក​វិធីសាស្ត្រ ដែល​ធ្វើឱ្យ​ពួកគាត់​ក្លាយជា​សេដ្ឋី​។ បើ​ពុំមាន​អ្នក​ប្រៀនប្រដៅ​ជា​សេដ្ឋី​ទេ លោកអ្នក​អាច​ស្វែងយល់​ពី​វិធីសាស្ត្រ​ជោគជ័យ​របស់​មហាសេដ្ឋី​លើ​ពិភពលោក​បាន​ផងដែរ​។ 

​    ​៧- លោកអ្នក​គិត​ធំ ជានិច្ច​
​    ​ទ្រព្យសម្បត្តិ​មិនចេះ​មាន​ដែន​កំណត់​ទេ​ក្នុង​ពិភពលោក​នេះ​។ អ្នកក្រ​គិតថា​លុយ​មាន​ដែន​កំណត់ ប៉ុន្តែ​សម្រាប់​អ្នកមាន លុយ​គ្មាន​ដែន​កំណត់​ទេ​។ លោកអ្នក​មិន​ត្រឹមតែ​មានបំណង​រកលុយ​ឱ្យបាន ១ លាន​ដុល្លារ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ចង់រក​ឱ្យបាន ១០​លាន​ដុល្លារ ១០០​លាន​ដុល្លារ គឺ​ចង់រក​បន្ថែម​ហើយ​បន្ថែមទៀត​ឥត​ឈប់ ព្រោះ​ទស្សនៈ​របស់​អ្នក​គិតថា​លុយ​គ្មាន​ដែន​កំណត់​នោះឡើយ​។ លោកអ្នក​គិត​ធំ​ធំ​ជានិច្ច ព្រោះ​លោកអ្នក​ដឹងថា​ពិភពលោក​នេះ​ត្រូវការ​អ្វីៗ​ពី​មនុស្ស​ដែល​ព្យាយាម​ដើម្បី​ភាព​អស្ចារ្យ​ប៉ុណ្ណោះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់