adverise with khmeread Antoinegriezmann cropped 1pup650ay7dhc1rn1hbuicy4au

Griezmann ឆ្លើយតប​ទៅ Ribery យ៉ាង​ផ្អែមមាត់​៖ "​ចំពោះ​ឪពុក​ខ្ញុំ ខ្ញុំ​ជា​កីឡាករ​ល្អ​ដាច់​គេ​ក្នុង​ពិភពលោក​"

    ​ខ្សែប្រយុទ្ធ​ឆ្នើម​ប្រចាំ​ក្រុម Atletico Madrid កីឡាករ Antoine Griezmann បាន​ឆ្លើយតប​ទៅនឹង​ការ​អះអាងថា គាត់​គឺ​នៅតែ​មិនទាន់​ជា "​តារា​ឆ្នើម​របស់​ពិភពលោក​" នៅឡើយ​របស់ Franck Ribery ដោយ​គាត់​បាន​កំប្លែង​ស្ងួត​ថា ឪពុក​របស់គាត់ គិតថា​គាត់​គឺជា​តារា​ឆ្នើម​ដាច់​គេ​ក្នុង​ភពផែនដី​នេះ​។​

​    ​Griezmann បាន​ស្ថិតនៅក្នុង​បញ្ជី​កីឡាករ​ដែលមាន​លទ្ធភាព​ខ្ពស់​ម្នាក់​ក្នុងការ​ឈ្នះ​ពានរង្វាន់​តារា​ឆ្នើម​របស់​ពិភពលោក Ballon d'Or បន្ទាប់ពី​គាត់​អាចជួយ​ឱ្យ Atletico និង​បារាំង​ឈានទៅដល់​វគ្គ​ផ្តាច់ព្រ័ត្រ Champions League និង Euro 2016 កាលពី​រដូវ​កាល​មុននេះ​។​

​    ​ទោះជា​យ៉ាងណាក្តី មិត្ត​រួម​សញ្ជាតិ​របស់គាត់ Ribery បានចេញ​មុខមក​ព្រលយ​ពាក្យ​ថា Griezmann គឺ​នៅតែ​មិនទាន់​ជា​កីឡាករ​លំដាប់ថ្នាក់​ពិភពលោក​នៅឡើយ​នោះទេ និង​បាន​បន្ថែមថា បើ​គាត់​ចង់​ក្លាយទៅជា​កីឡាករ​លំដាប់ថ្នាក់​ពិភពលោក​ដូច​ខ្លួន​ប្រឹង​ត្រឹមតែ ១០, ១២ ឬ​១៥​ឆ្នាំ​អី​ទៀត​នឹង​ខ្លាំង​ដូច​គាត់​ជាក់​ជាមិនខាន​។​

​    ​Griezmann ដោយ​ឮដំណឹង​មួយ​នេះ គាត់​ក៏បាន​ឆ្លើយតប​ទៅកាន់​ខ្សែបម្រើ​ប្រយុទ្ធ​ស្លាប​របស់ Bayern Munich ដោយ​បញ្ជាក់​ទៅកាន់​វេ​ប​សាយ Eurosport ថា "​ខ្ញុំ​នឹង​បន្តធ្វើ​ការងារ​របស់ខ្ញុំ​។ ដូចដែល​គាត់​និយាយ យើង​នឹង​ឃើញ​ពី​ប្រភេទ​កីឡាករ​ដែល​ខ្ញុំ​នឹង​បង្ហាញ ប៉ុន្តែ​ខ្ញុំ​ដឹងថា ខ្ញុំ​កំពុង​ដើរ​ផ្លូវត្រូវ​"​។​

​    ​"​គ្រប់គ្នា​មាន​គោល​គំនិត​មួយ​ផ្ទាល់ខ្លួន​។ សម្រាប់​ឪពុក​របស់ខ្ញុំ ជា​ឧទាហរណ៍ ខ្ញុំ​គឺជា​កីឡាករ​ល្អ​ដាច់​គេ​លើ​លោក​សម្រាប់​គាត់​។ សម្រាប់​ប្រិយមិត្ត Atletico ដូចគ្នា​"៕

adverise with khmeread
ប្រភព៖ Goal

មតិយោបល់