adverise with khmeread Cristiano ronaldo real madrid eibar 02102016 1snafjw1s9h9c1silgxa17yuu8

អតីត​មិត្ត​រួម​ក្រុម​របស់ Cristiano Ronaldo លាតត្រដាង​រឿង​ពិត​មួយ​របស់ Ronaldo កាល​គាត់​មាន​អាយុ ១២ ឆ្នាំ​

    ​នេះ​បើ​យោងតាម​អតីត​មិត្ត​រួម​ក្រុម​បិសាច​ក្រហម Manchester United របស់គាត់ លោក Mads Timm កីឡាករ Cristiano Ronaldo មាន​ជំនឿ​ចិត្ត​បែប​អាត្មានិយម​តាំងពី​អាយុ ១២​ឆ្នាំ ហើយ​ថា​តារា​របស់​ក្រុម​អធិរាជ​ស Real Madrid រូបនេះ ទទួលបាន​ផលប្រយោជន៍​ពី​ភាព​អាត្មានិយម​របស់គាត់​នេះឯង​។​

​    ​Timm បាន​ចំណាយពេល​ស្នាក់​នៅលើ​ទឹកដី Old Trafford កាលពី​ឆ្នាំ ២០០០ ប៉ុន្តែ​គាត់​បានបង្ហាញ​ខ្លួន​បានត្រឹមតែ​មួយ​លើក​ប៉ុណ្ណោះ​សម្រាប់​ក្រុម​ជម្រើស​ដំបូង ដោយ​កើតឡើង​ក្នុងជំនួប​ជាមួយ Maccabi Haifa ក្នុង​ដំណើរ​ប្រជែង​ពាន​អឺរ៉ុប Champions League និង​ត្រូវបាន​ផ្ទេរចេញ​ក្នុង​កុងត្រា​ខ្ចី​ជើង​ទៅកាន់​ក្លឹប Viking, Lyn និង Walsall មុនពេល​ដែល​គាត់​សម្រេចចិត្ត​ចាកចេញ​។​

​    ​Timm ដែល​ធ្លាប់​អង្គុយ​ក្នុង​បន្ទប់​ផ្លាស់​សម្លៀកបំពាក់​ជាមួយ Ronaldo បាន​សរសេ​នៅក្នុង​សៀវ​ជីវប្រវត្តិ​របស់គាត់​ក្នុង​ទឹកដី​បិសាច​ក្រហម ដោយបាន​បញ្ជាក់ថា "​គាត់ (Ronaldo) ខុសគេ​ទាំងស្រុង​ពី​ក្រុម​ទាំងមូល​។ ច​រឹក​របស់​គឺ ខ្ញុំ ខ្ញុំ ខ្ញុំ​។ សព្វថ្ងៃ បន្ទាប់ពី​ទទួលបាន​ភាពជោគជ័យ​ជាច្រើន គាត់​នៅតែ​មិន​សុខចិត្ត ពេលដែល​មិត្ត​រួម​ក្រុម​របស់គាត់​អាច​ស៊ុត​ចូល​ទី មិនមែនជា​រូបគាត់​"​។ 

​    ​"​បញ្ញា​ស្មារតី​បែបនេះ​គឺ​គាត់​មាន​តាំងពី​វ័យ ១២​ឆ្នាំ​។ ខ្ញុំ​គិតថា គាត់​មិនបាន​ខ្វល់​អំពី​អ្វីដែល​មនុស្ស​គិត​ចំពោះ​គាត់​ឡើយ ហើយ​នោះ​គឺជា​ហេតុផល​មួយ​ដែល​គាត់​នៅតែ​អាច​លេចធ្លោ​បាន​ក្នុង​វិស័យ​បាល់ទាត់​អាជីព​"៕

adverise with khmeread

មតិយោបល់