adverise with khmeread 960

កីឡាករ​កាំភ្លើង​ធំ Granit Xhaka លាន់មាត់​សរសើរ​តែ​ហង្ស​ក្រហម Liverpool ពេលមកដល់ Premier League ដើមរដូវ​កាល​នេះ​

    ​វា​ជា​អំឡុងពេល ១០​ថ្ងៃ​ដ៏​យូរ និង​គួរឱ្យ​ធុញទ្រាន់​មួយ​សម្រាប់​ប្រិយមិត្ត​បាល់ទាត់​លី​ក​កំពូល​អង់គ្លេស Premier League ប៉ុន្តែ​វា​លែង​ក្លាយទៅជា​បញ្ហា​ទៀតឡើយ ក្រោយ​ការឈប់​សម្រាក​ព្រឹត្តិការណ៍​បាល់ទាត់​អន្តរជាតិ​ត្រូវបាន​បញ្ចប់ ហើយ​យើង​នឹង​អាច​រីករាយ​សម្រាប់​ការប្រកួតប្រជែង​ដ៏​អស្ចារ្យ​ដែល​ចាប់ផ្តើម​ឡើងវិញ​ក្នុងថ្ងៃនេះ​។​

​    ​ទន្ទឹមនឹងនេះ តារាបាល់ទាត់​ដែលមាន​កម្លាំង​ជើងឆ្វេង​ដ៏​មហិមា​ចំណូល​ថ្មី​របស់​កាំភ្លើង​ធំ Arsenal កីឡាករ Granit Xhaka​ក៏បាន​ចេញមុខ​មក​ប​ញ្ជា​ក់​ពី​អារម្មណ៍​របស់ខ្លួន​ផងដែរ​សម្រាប់​អាជីព​របស់គាត់​នៅក្នុង​ប្រទេស​អង់គ្លេស​សម្រាប់​រដូវ​កាល​ដំបូង មុននឹង​ការប្រកួតប្រជែង​ដ៏​ស្វិតស្វាញ​របស់ខ្លួន​ត្រឡប់មកវិញ​។​

​    ​យ៉ាងណាក្តី ពេលដែល​គេ​ចោទសួរ​ថា​ថា​តើ​ក្រុម​មួយណា​ដែល​បានធ្វើឱ្យ​គាត់​ចាប់អារម្មណ៍​ខ្លាំងជាងគេ​សម្រាប់​ការចាប់ផ្តើម​រដូវ​កាល​នេះ វា​គឺ​មិនមែនជា​ក្រុម​ថ្មី​របស់គាត់​នោះឡើយ​ដែល​គាត់​បានប្រកាស ប៉ុន្តែ​នោះ​គឺជា​គូប្រជែង​របស់ខ្លួន​ក្រុម​ហង្ស​ក្រហម Liverpool ។​

​    ​Xhaka បានបញ្ជាក់​ក្នុង​វីដេអូ​សម្រាប់​វេ​ប​សាយ​ផ្លូវការ Arseanl ដោយ​គាត់​និយាយថា "​ខ្ញុំ​អាច​និយាយ​ត្រឹមតែ​អំពី​ក្រុម​មួយ​ដែល​យើង​បាន​ជួប​ជាមួយ​ប៉ុណ្ណោះ​។​

​    ​Liverpool គឺ​ធ្វើឱ្យ​ខ្ញុំ​ចាប់អារម្មណ៍​ខ្លាំងជាងគេ​បំផុត ជាពិសេស​ជាមួយនឹង​ភាពជោគជ័យ​ដែល​ពួកគេ​ទទួលបាន​ក្នុងការ​ប្រកួត​ប៉ុន្មាន​ចុងក្រោយ​មកនេះ​។ 

​    ​ប៉ុន្តែ មាន​ក្លឹប​ជាច្រើន ដែល​បាន​លេង​ក្នុង​ក្បួន​ខុសៗ​គ្នា​ដាច់ស្រឡះ​។ វា​គឺ​វិជ្ជមាន​ទាំងអស់​"​។​

​    ​Xhaka ក៏បាន​បញ្ជាក់​ផងដែរ​ថា អតីត​លី​កចាស់ Bundesliga របស់គាត់​ក៏មាន​កម្រិត​ប្រហាក់ប្រហែល​នឹង​គ្នា​ផងដែរ​ជាមួយ Premier League ដោយ​គាត់​បាន​និយាយថា "​ខាង​ផ្នែក​កម្លាំងបាយ លី​ក​អង់គ្លេស​គឺមាន​ភាពលំបាក​ជាង Bundesliga​។​

​    ​ចង្វាក់​នៃ​ការលេង គឺ​ខ្ពស់ជាង និង​មាន​សម្ពាធ​ច្រើនជាង ជាពិសេស​នៅទីនេះ​នៅ Arsenal កន្លែង​ដែលមាន​ការរំពឹងទុក​ច្រើនជាង​នៅ Monchengladbach ។​

​    ​ប៉ុន្តែ​បច្ចេកទេស និង​យុទ្ធសាស្ត្រ ខ្ញុំ​គិតថា Bundesliga គឺមាន​កម្រិត​ស្រដៀង​គ្នា​ដូចគ្នា Premier League"៕

adverise with khmeread

មតិយោបល់