កំពង់ឆ្នាំង ៖ ជនសង្ស័យ២នាក់ ជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការជាមួយ កម្លាំងកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង ធ្វើការឃាត់ខ្លួន វេលាម៉ោង៩ និង២០នាទីយប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចមុខផ្ទះសំណាក់សាន់ដេ១ ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
លោក ឧត្តមសេនីយ៍ត្រី បានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះ រួមមានឈ្មោះ៖ ១. អឿន ភារុន ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង និង២. អឹម រួនសារុន ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
លោកឧត្តមសេនីយ៍ត្រី បានបន្តទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមាន ១.ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន១៧កញ្ចប់ ដែលមានទម្ងន់ស្មើ ២.៦០ក្រាម និង០២. ម៉ូតូ ចំនួន០១គ្រឿង។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
