adverise with khmeread Lionel messi cropped gseoadxiw6sm1eb5j66006trf

Lionel Messi វិលត្រឡប់​ពីរ​បួស​វិញ​ហើយ ថ្ងៃនេះ​អាច​ចូល​លេង​ពេល Barcelona ទទួល Deportivo

    ​Lionel Messi បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ធ្វើការ​វិលត្រឡប់​ពីរ​បួស​របស់ខ្លួន​វិញ ក្នុងជំនួប​ជាមួយ Deportivo La Coruna នៅ​ថ្ងៃ​សៅរ៍​នេះ ដោយ​អ្នកចាត់ការ​ទូទៅ​ក្រុម​អ្នកមាន​បុណ្យ Barcelona លោក Luis Enrique បានបញ្ជាក់​ទទួលស្គាល់​ព័ត៌មាន​មួយ​នេះ​ដោយផ្ទាល់​មាត់​។​

​    ​ប្រធាន​ក្រុមបាល់ទាត់​អន្តរជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ ត្រូវបាន​ប្តូរ​ចេញពី​ការប្រកួត​ដោយ​បញ្ហា​របួស​ក្រលៀន នៅក្នុង​ការប្រកួត​បញ្ច​ប់​ត្រឹម​លទ្ធផល ១-១ ជាមួយ Atletico Madrid កាលពី​ថ្ងៃទី​២១ ខែកញ្ញា​កន្លងទៅ​។​

​    ​Messi បាន​ត្រឡប់មក​បន្ត​ហ្វឹកហាត់​ជាមួយ​ក្រុម​វិញ​ក្នុង​សប្តាហ៍​នេះ រួមជាមួយ​ខ្សែការពារ​អន្តរជាតិ​បារាំង Samuel Umtiti ហើយ​លោក Luis Enrique សង្ឃឹមថា​អ្នក​ទាំងពីរ​នឹង​អាច​ចូលរួម​ការប្រកួត​វិញ​សម្រាប់​ការប្រកួត​ជាមួយ Deportivo នៅលើ​ទឹកដី Camp Nou ៕

adverise with khmeread

មតិយោបល់