និមិត្តរូបបាល់ទាត់របស់ពិភពលោក Diego Maradona និយាយថា មិនមានអ្វីដើម្បីជ្រើសរើសនោះឡើយ រវាងដៃគូប្រជែងរបស់អធិរាជស Real Madrid និងអ្នកមានបុណ្យ Barcelona តារាឆ្នើមរបស់ពិភពលោកបច្ចុប្បន្ន Cristiano Ronaldo និង Lionel Messi ។
ដៃគូឆ្នើមដែលមិនទាន់មានអ្នកបំបាក់ទាំងពីររូបនេះ បានបញ្ចេញឥទ្ធិពលដ៏អស្ចារ្យគ្របដណ្តប់ពិភពបាល់ទាត់យ៉ាងសម្បើមនាពេលបច្ចុប្បន្ន ដែលប្រហែលជាស្រដៀងនឹងជម្លោះដែលថា រវាង Maradona និង Pele មួយណាល្អជាងគេផងដែរ។
Maradona បានបញ្ជាក់ទៅកាន់វេបសាយ Marca ថា "អ្នកទាំងពីរនេះខ្លាំងជាងកីឡាករដទៃទៀតទាំងអស់។ Messi គឺមិនប្រសើរណាស់ណាជាង Cristiano Ronaldo នោះឡើយ គឺអ្នកទាំងពីរលេងល្អស្មើគ្នា"។
គាត់បន្ថែមទៀតថា "Ronaldo តែងតែបង្ហាញពីចំណង់ចំណូលចិត្តដ៏អស្ចារ្យរបស់គាត់ ហើយនិយាយដោយស្មោះត្រង់ វាធ្វើឱ្យខ្ញុំធុញទ្រាន់ក្នុងការនិយាយឡើងវិញថា Messi មិនដែលឈ្នះ World Cup ដើម្បីក្លាយជាមនុស្សអស្ចារ្យម្នាក់។ វាល្មមហើយសម្រាប់រឿងទាំងនោះ!"៕
