adverise with khmeread Untitled 1

ពាក្យ​ចចាមអារ៉ាម​៖ Marco Verratti អាច​ផ្ទេរ​ពី PSG ទៅ Real Madrid

    ​ខ្សែបម្រើ​ក្រុម Paris Saint-Germain កីឡាករ Marco Verratti ត្រូវបាន​គេ​រាយការណ៍​ថា "​កំពុង​ចរចា​យ៉ាង​វីវក់​" ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​មកនេះ​ដើម្បី​ធានា​ការផ្ទេរ​មួយ​ទៅកាន់​អធិរាជ​ស Real Madrid​។​

​    ​យោងតាម​អ្នកកាសែត​របស់ RMC លោក Frederic Hermel បានឱ្យដឹងថា ខ្សែបម្រើ​អន្តរជាតិ​អ៊ីតាលី​រូបនេះ គឺមាន​ការ​អស់សង្ឃឹម​យ៉ាងខ្លាំង​សម្រាប់​ការផ្ទេរ​មួយ​ទៅកាន់​អធិរាជ​ស កន្លែង​លោក Carlo Ancelotti ដែលជា​បុរស​ម្នា​ក់បាន​ចុះហត្ថលេខា​ទិញ​គាត់​ចូលក្នុង PSG បាន​កាន់កាប់​តំណែង​នៅ​ទីនោះ​។​

​    ​យោងតាម​វេ​ប​សាយ Calciomercato លោក Hermel បាន​បញ្ជាក់ថា "​ក្តី​សុបិន​របស់គាត់ គឺ​ផ្លាស់​ទៅ Real Madrid... ខ្ញុំ​អាច​ប្រាប់​អ្នក​ពី​រឿងនេះ ព័ត៌មាន​នេះ​មិនមែន​ប្រឌិត​ទេ​... Verratti ចង់​ផ្លាស់​ទៅ ទោះបី Ancelotti បាន​ចាក​ចេញពី​ក្លឹប​ក៏ដោយ​"៕

adverise with khmeread

មតិយោបល់