adverise with khmeread 1

នារី​ម្នាក់​ត្រូវ​សន្តិសុខ សូរិយា​ម៉​ល​ ​វាយ​បណ្តាលឱ្យ​រងរបួស​បែក​ក្បាល ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ នារី​ជា​សង្សារ​ជនបរទេស​ម្នាក់​បានរ​ងរ​បួស​បែកក្បាល ដោយសារ​សង្សារ​របស់​ខ្លួន​បាន ទាស់សម្តី​ជាមួយ​សន្តិសុខ ហើយ​ស្ត្រី​នោះបាន​ទៅ​បង្កជម្លោះ​ជាមួយ​ថែម ទៀត​ធ្វើឱ្យ​សន្តិសុខ​២​ទៅ​៣​នាក់​ខឹង​ព្រួត​គ្នា​វាយ​បណ្តាល​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២ ​និង​១០​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី១៥ តុលា ២០១៦ ​នៅ​ចំណុច​ផ្សារ​សូរិយា​ម៉​ល​ស្ថិតក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ។​

    ស្ត្រី​រងគ្រោះ​ខាងលើ ឈ្មោះ ម៉ៅ ស្រី​ដា អាយុ ៣៤ ​ឆ្នាំ ស្នាក់នៅ​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ចំណែក​បុរស​ជនបរទេស​ជា​សង្សារ​ស្ត្រី​រងគ្រោះ​មិនត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​នោះទេ។​

    តាម​សាក្សី​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា ដំបូង​គឺ​បុរស​ជនបរទេស​ជា​សង្សារ​ស្ត្រី​ខាងលើ​នោះបាន ទាស់​ពា​ក្ស​សំដី​ជាមួយ គ្នា​មួយក្រុម​សន្តិសុខ​នៅ​ផ្សារ​សូរិយា​ម៉​ល ទើប​ធ្វើឱ្យ​ស្ត្រី​ខាងលើ​ខឹង​ដោយ​ខ្លួន​ស្ថិតក្នុង​ភាពស្រវឹង បាន​ទៅ​បង្កជម្លោះ​ថែមទៀត ធ្វើឱ្យ​រឿង​កាន់តែ​ធំ ធ្វើឱ្យ​សន្តិសុខ​ទ្រាំលែងបាន ព្រួត​គ្នា​វាយ​លើ​ស្ត្រី​នោះ ដោយ​វាយ​នឹង​ដំបង​ក្តគោ បណ្តាល​បែកក្បាល​ហូរឈាម​ពេញមុខ។​

    អំពើហិង្សា​នេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល ក្រោយពេល​បង្ក​រួច​ក្រុម​សន្តិសុខ​ទាំងនោះ​បាន​រត់​ចេញពី​កន្លែងកើតហេតុ​គេចខ្លួន​បាត់អស់​ និង​មាន​សន្តិសុខ​ផ្សេងទៀត​ចេញមក​កាង ដោយ​ស្ត្រី​រងគ្រោះ​បាន​ទាម​ឱ្យ​សន្តិសុខ​បង្កចេញ​មុខមក​ទទួល​ខុសត្រូវ តែ​ក្រុម​សន្តិសុខ​ដែល​ចេញមុខ​មក​កាង​នោះ បដិសេធ និង​រារាំង​ថែម​ទៀតផង។​

    ក្រោយពេល​កើតហេតុ ប៉ូលិស​មូលដ្ឋាន​បាន​ចុះទៅ​កន្លែងកើតហេតុ មក​បាន​សួរនាំ​រក​ខុសត្រូវ និង​ចាប់​ជនដៃដល់​នោះទេ គិតតែ​បង្ខំ​ឱ្យ​ស្ត្រី​រងគ្រោះ ទៅ​លាង​របួស និង​ឱ្យទៅ​ដាក់ពាក្យ​បណ្តឹង​តែប៉ុណ្ណោះ៕

 

adverise with khmeread

មតិយោបល់