វេបសាយ Business Insider បានរាយការណ៍ថា តារាហុងកុងបានទិញយន្តហោះជំនួញថ្មីមួយទៀតឈ្មោះ Embraer Legacy 500 មានតម្លៃ ២០ លានដុល្លារ។
Jakie Chan បានលាតត្រដាងថាប្រើប្រាស់វាសម្រាប់ដំណើរកម្សាន្តជិតៗ។ នេះបើយោងតាមវេបសាយ Unilad ។ គាត់បាននិយាយថា "ខ្ញុំរំភើបដែលទទួលយន្តហោះ Legacy 500 នេះ ដែលវាប្រើគំនិតនិងបច្ចេកវិជ្ជាចុងក្រោយដើម្បីបង្កើតឡើង"។
លោកបន្តថា "ប៉ុន្មានឆ្នាំមកនេះ Legacy 650 របស់ខ្ញុំមុនៗ បាននាំខ្ញុំធ្វើដំណើរជាមួយនឹងបទពិសោធន៍អស្ចារ្យ និងងាយស្រួលបំផុត។ វានាំខ្ញុំទៅសម្ដែង និងធ្វើការងារសង្គមនៅជុំវិញពិភពលោក។ ខ្ញុំប្រាកដថា សមត្ថភាព Legacy 500 ថ្មីរបស់ខ្ញុំនឹងលើសពីការរំពឹងទុករបស់ខ្ញុំ ហើយក្លាយជាផ្ទះ កន្លែងមានផាសុខភាពនិងការិយាល័យរបស់ខ្ញុំ"។
ក្នុងកាប៊ីនយន្តហោះនេះប្រើប្រាស់ iPhone/iPad ដើម្បីទំនាក់ទំនង និងមានមុខងារប្រព័ន្ធកម្សាន្តប្រភេទ HD និងបំពាក់ទៅដោយ Wi-Fi ហើយអាចដាក់មនុស្សបាន ១២ នាក់ទៀតផង៕
