adverise with khmeread Unnamed %282%29

សមត្ថកិច្ច​ចម្រុះ​ឃាត់​មេការ​រណ្តៅ​ដី​ម្នាក់​ដែល​ធ្វើឱ្យ​បាក់​ដីស្រែ​ប្រជាពលរដ្ឋ​

    កណ្តាល ៖ បាក់​រណ្ដៅ​ដី​ជា​បន្តបន្ទាប់​រហូត​បាក់​ដីស្រែ​ប្រជាពលរដ្ឋ​ជាច្រើន​កន្លែង​ស្ថិតនៅ​ក្នុងភូមិ​ឆ្មា​ពួន ឃុំ​ជើង​កើប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ព្រះរាជអាជ្ញា​ខេត្ត​សម្រេច​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចុះ​ឃាត់​គ្រឿងចក្រ​ទាំងអស់​របស់លោក សៅ ពន្លក នា​រសៀល​ថ្ងៃទី​១៤ តុលា ឆ្នាំ​២០១៦​ម្សិលមិញ។​

    ប្រភព​បាន​បង្ហើប​ថា រណ្ដៅ​ដី​លោក សៅ ពន្លក នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ប្តឹង​ច្រើនលើកច្រើនសា ហើយ​ក្រសួង​រ៉ែ បាន​ចុះ​ហាមឃាត់​មិនឱ្យ​ជីក​យក​អាច​ម៌​ដី​ជា​យូរ​មកហើយ​ដែរ តែ​ឈ្មួញ​មិន​ស្ដាប់​បាន​បន្ត​លួច​ជីក​រហូត​បាក់​ដីស្រែ​ប្រជាពលរដ្ឋ​។​

    ប្រភព​បញ្ជាក់ថា លោក សៅ ពន្លក គឺជា​មេការ​រណ្ដៅ​ដី​នោះ​ប៉ុណ្ណោះ ឯ​ម្ចាស់​រណ្ដៅ​ដី​ពិតប្រាកដ គឺជា​ឧត្ដមសេនីយ៍​ម្នាក់ទៀត ដែល​គេ​ស្គាល់​និង​ហៅថា​លោក ឧកញ៉ា រ៉ា​ឌី​ន​៕​

adverise with khmeread

មតិយោបល់