adverise with khmeread 1

Kaka៖ AC Milan ត្រូវតែមើល Juventus ដើម្បីជំរុញទឹកចិត្ត

​អតីត​និមិត្តរូប​របស់​ក្លឹប AC Milan កីឡាករ Kaka បាន​អះអាងថា ក្រុម AC Milan ត្រូវតែ​មើល​គូប្រជែង​របស់ខ្លួន​គឺ​ក្រុម Juventus ដើម្បី​ជា​គ្រឿង​លើកទឹកចិត្ត​សម្រាប់​ការអភិវឌ្ឍ​ន៍ក្រុម​ឱ្យ​ល្អ​ឡើងវិញ​។​

​បើទោះជា​រូបគាត់​អវត្តមាន​ពី​ក្លឹប​ក៏ដោយ ក៏​កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ​ទទួលស្គាល់ថា ក្រុម AC Milan នៅតែ​រង​ទុក្ខ​ដោយសារ​ការលេង​របស់​ពួកគេ​កាលពីពេល​ថ្មីៗ​នេះ​។ ប៉ុន្តែ​គាត់​នៅតែ​មានគំនិត​សុទិដ្ឋិនិយម​ថា ពួកគេ​អាច​វិល​ត្រឡប់មក​ភាពខ្លាំង​វិញ​។​


​ខ្សែបម្រើ​របស់​ក្រុម Orlando City រូបនេះ​បាន​ប្រាប់​សារព័ត៌មាន Sky Sport Italia ថា "​ក្រុម AC Milan កំពុងតែ​ជួប​នូវ​បទពិសោធន៍​ដ៏​លំបាក​មួយ ប៉ុន្តែ​ជាមួយនឹង​ប្រវត្តិ​របស់​ក្លឹប ពួកគេ​ច្បាស់​ងើប​មកវិញ​ជាមិនខាន​។ Juventus ជា​ឧទាហរណ៍​សម្រាប់​ពួកគេ ជាពិសេស​បន្ទាប់ពី​ពួកគេ​ឡើង​ពី​ក្របខ័ណ្ឌ Serie B វិញ និង​បាន​ឡើងទៅ​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Champions League ប៉ុន្មាន​ឆ្នាំ​បន្ទាប់​"៕

adverise with khmeread
ប្រភព៖ forzaitalianfootball

មតិយោបល់