adverise with khmeread 1

​កីឡាករ Leicester ទាំងអស់​ជុំគ្នា​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ស្តេច​ថៃ មុន​ប៉ះ Chelsea ក្បាល​ព្រលប់​នេះ​

​    ​ជើងឯក Premier League ក្រុមបាល់ទាត់ Leicester បាន​ចំណាយពេល​របស់ខ្លួន​អំឡុង​ការហ្វឹកហាត់​ដើម្បី​គោរព​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ស្តេច ភូមិបុល អាឌុលយ៉ាដេត កាលពី​ថ្ងៃ​សុក្រ​។​

​    ​អតីតព្រះមហាក្សត្រ​ថៃ​អង្គ​នេះ​បាន​សោយ​ទិ​វ​ង្គ​ត់​នៅ​ព្រះ​ជន្ន ៨៨ វស្សា បន្ទាប់ពី​ទ្រង់​ប្រឈួន​អស់​រយៈកាល​ដ៏​យូរ ហើយ​ក្រុម​កញ្ជ្រោង​បានបង្ហាញ​ការគោរព​របស់ខ្លួន​ភ្លាមៗ​ចំពោះ​ស្តេច​ដែល​បាន​គ្រង​រាជបល្ល័ង្ក​យូរ​ជាងគេ​នៅក្នុង​ពិភពលោក​អង្គ​នេះ (៧០ ឆ្នាំ​)​។​

​    ​ក្រុម Leicester មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​ថៃ​តាមរយៈ​ម្ចាស់​ក្លឹប​របស់​ពួកគេ​គឺ​លោក Vichai Srivaddhanaprabha​។​

​    ​គ្រួសារ​លោក Srivaddhanaprabha បាន​ចូលរួម​កាន់ទុក្ខ​ដល់​ព្រះអង្គ​ភូមិបុល អាឌុលយ៉ាដេត​ក្រោយ​ឮដំណឹង​សោយ​ទិ​វ​ង្គ​ត់ ហើយ​ដើម្បី​បង្ហាញ​ការគោរព ក្រុម Leicester នឹង​ពាក់​ក្រណាត់​ខ្មៅ​នៅ​ដៃ​ពេល​ប៉ះ Chelsea នៅថ្ងៃនេះ​៕

adverise with khmeread
ប្រភព៖ DailyMail

មតិយោបល់