Gettyimages 77995174

ស្លៀក​ប៊ី​គី​នី​រាំ​តោង​បង្គោល អាច​បញ្ចូល​ក្នុង​អូឡាំពិក​

    ​រាំ​តោង​បង្គោល​អាច​នឹង​ក្លាយជា​វិញ្ញាសា​កីឡា​អូឡាំពិក​មួយ ដែល​អ្នករៀបចំ​ធ្វើបែបនេះ​ដើម្បី​ទាក់ទាញ​ទស្សនិកជន​បុរស​ឱ្យចូល​មើល​ការប្រកួត​ច្រើនៗ​។​

​    ​សំណុំបែបបទ​ពី​សហព័ន្ធ​កីឡា​រាំ​តោង​បង្គោល​អន្តរជាតិ (IPSF) បាន​ផ្ញើ​ទៅ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ហើយ​។ សំណុំបែបបទ​នោះ​ទាមទារ​ឱ្យ​បញ្ចូល​ការ​រាំ​តោង​បង្គោល​ត្រូវបាន​ទទួលស្គាល់​ជា​កីឡា​ពេញលេញ​មួយ​។​

​    ​និយាយ​អំពី​លិខិតស្នើ​សុំ​នោះ អ្នកនាំពាក្យ IPSF បាន​និយាយថា "​វា​ត្រូវការ​ពេល​យូរ ហើយ​អាច​លើសពី​មួយឆ្នាំ​ដើម្បី​រៀបចំ ប៉ុន្ដែ​ការស្នើសុំ​នោះបាន​សន្ម​ត់​ថា​ជា​កីឡា​ស្ដង់ដារ​របស់​យើង​រួចទៅហើយ ហើយ​ពួកយើង​កំពុង​បន្ត​ទៅមុខ​ជាមួយនឹង​កីឡា​នេះ​"​។​

​    ​ប្រធាន​សហព័ន្ធ​កីឡា​រាំ​តោង​បង្គោល​អន្តរជាតិ លោកស្រី KT Coates ក៏​និយាយ​ដែរ​ថា ទស្សនៈ​បាន​ផ្លាស់ប្តូរ​ចំពោះ​ការ​រាំ​តោង​បង្គោល ដោយ​ឥឡូវ​គេ​គិតថា​វា​ជា​ប្រភេទ​កីឡា​មួយ​ផងដែរ​។ នាង​និយាយថា "​យើង​ប្រើ​សាច់ដុំ​នៃ​រាងកាយ​ទាំងមូល​ទើប​យើង​អាច​ខ្លាំងក្លា​បាន​"៕

មតិយោបល់