adverise with khmeread Nicola

Nicola McLean ប្រើឈុតឥតអាវទ្រនាប់ក្នុងកម្មវិធីសាធារណៈ

          Nicola McLean បេក្ខភាព​ប្រកួត​ប្រជែង​ក្នុងកម្មវិធី “I`m Celeb” បា​ន​ធ្វើ​ឲ្យ​អ្នក​ឈរមើល​ស្រឡាំងកាំង​ ខណៈ​ពេល​នាង​បង្ហាញមុខ​ជា​សាធារណៈ​ដោយ​ឥត​ពាក់អាវទ្រនាប់ក្នុង​ឈុតខ្មៅ​ស្តើង​មើល​ឆ្លុះដល់សាច់ក្នុង​នៅ​កម្មវិធី​ផ្សព្វផ្សាយ​សៀ​វ​ភៅ​ថ្មីដែលមាន​ចំណងជើង​ថា Perfect Eyelashes កាលពីយប់​ថ្ងៃព្រហ​ស្ប​តិ៍​។  

          ដោយ​បង្ហាញមុខ​ក្នុងទីក្រុងឡុងដ៍​ជាមួយនឹង​តារា​ផ្សេងទៀត​ដូចជា Lauren Pope  Nikki Grahame និង Lizzie Cundy តារា​ស្រីវ័យ​៣៤​ឆ្នាំ​រូបនេះ​មើល​ទៅ​ហាក់ដូចជា​មិនញញើតនឹងបង្អួត​ដើម​ទ្រូងដ៏ធំ​របស់នាង​ទេ ហើយ​មហាជន​អាចមើល​ឃើញ​ចុងសុដន់​របស់នាង​យ៉ាងច្បាស់ក្រឡែតតែម្តង។

          តារា​ស្រីរូបនេះមិនខ្វល់​នឹងអ្នកដទៃ ហើ​យ​បានបង្អួត​កំភួន​ជើងនិង​សុដន់​ដ៏ទ្រលុកទ្រលន់​ ជាមួយនឹង​សំពត់​ឆែក​ដល់​គល់ភ្លៅ​និង​អាវ​ស្តើង​មើល​ឆ្លុះដល់​សាច់​ក្នុង។

          Nicola បាន​រៀបការ​ជាមួយ​តារា​បាល់ទាត់​ Tom Williams កាលពីឆ្នាំ​២០​០៩ ប៉ុន្តែ​បាន​ចែក​ផ្លូវគ្នា​កាល​ពីរដូវក្តៅឆ្នាំ​មុន​ បន្ទាប់ពីប្រទះឃើញ Tom បង្ហាញ​ភាព​​ស្និទ្ធស្នាល​ជាមួយ​នឹង​នារីសក់ពណ៌ទង់ដែង​ម្នាក់ទៀត៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់