adverise with khmeread 3

​ញាក់សាច់​! រុស្ស៊ី​បង្កើត "​កាំរស្មី​មរណៈ​" អាច​ដុត​កម្លោច​យន្តហោះ Drone សត្រូវ​ដូច​ដុត​ចាប​

​    ​កាលពីពេល​ថ្មីៗ​នេះ ប្រទេស​រុស្ស៊ី​បានបង្ហាញ​នូវ​អាវុធ​រលក​អេ​ឡិច​ត្រូ​ម៉ាញ៉េទិក​ដែល​អាចធ្វើឱ្យ​យន្តហោះ Drone បាត់បង់​សមត្ថភាព និង​ថែមទាំង​គ្រាប់​មី​ស៊ី​ល​នៅ​រយៈ​ចម្ងាយ ១ គីឡូម៉ែត្រ​។ អាវុធ​គំរូ​នេះ​ត្រូវបាន​លាតត្រដាង​បន្ទាប់ពី​ការតាំងពិព័រណ៍​សម្ងាត់​មួយ​របស់​ក្រសួងការពារជាតិ​រុស្ស៊ី​។​

​    ​កាំរស្មី​ដ៏​គ្រោះថ្នាក់​របស់​កាំភ្លើង​នេះ​នឹងត្រូវ​បាន​ប្រើប្រាស់​សម្រាប់​កម្ចាត់​យន្ត​ហោះ Drone របស់​សត្រូវ និង​កាត់ផ្តាច់​វិទ្យុទាក់ទង​របស់​យន្តហោះ​គ្មាន​មនុស្ស​បើក និង​ក្បាល​គ្រាប់ ដោយ​ធ្វើឱ្យ​ពួកវា​បាត់បង់​ការគ្រប់គ្រង​។​

​    ​ដោយ​ត្រូវបាន​រចនា​ឡើង​សម្រាប់​ប្រព័ន្ធ​មី​ស៊ី​ល BUK កាំភ្លើង​នេះ​ត្រូវបាន​អភិវឌ្ឍ​ឡើង​ដោយ​រោងចក្រ United Instrument Manufacturing Corporation របស់​រុស្ស៊ី​៕

ប្រភព៖ Daily Mail, Mirror

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់