adverise with khmeread Untitled 1

ចោរចូលផ្ទះតារាបង្ហាញម៉ូត Miranda Kerr ចាក់សន្តិសុខម្នាក់ចំភ្នែក

          មនុស្ស​ពីរ​នាក់ត្រូវ​បាន​បញ្ចូន​ទៅ​មន្ទីរពេទ្យ​ បន្ទាប់ពី​មាន​កា​រប្រឈម​មុខ​ដាក់​គ្នា​យ៉ាងសាហាវនៅ​គេហដ្ឋាន​របស់តារាបង្ហាញម៉ូត Miranda Kerr។

          គេជឿថា សន្តិសុខម្នាក់​​របស់តារាបង្ហាញ​ម៉ូតរូបនេះត្រូវ​ចោរចាក់ចំភ្នែក​ បន្ទាប់ពី​ប្រឈមមុខ​ជាមួយ​ចោរ ដែល​បាន​ផ្លោះរបងចូល​ផ្ទះ​របស់ Miranda Kerr។

          ដើម្បីការពារខ្លួន សន្តិសុខ​ម្នាក់នេះ​បាន​បាញ់ទៅលើ​​ចោរច្រើនគ្រាប់ ហើយ​យ៉ាង​ហោចណាស់ ចំក្បាលមួយគ្រាប់។​

          តាមព័ត៌មាន​ថា ចោរគាស់ផ្ទះម្នាក់នេះ​ត្រូវ​បាន​ដឹកទៅកាន់មន្ទីរពេទ្យ​ តាម​រថយន្ត​សង្គ្រោះ​ ចំណែក​សន្តិសុខ​ត្រូវគេដឹកតាម​យន្ត​ហោះ​ទៅ​កាន់​នា​យក​ដ្ឋាន​ A& E department ។ អ្នកទាំងពីរ​មិនមានគ្រោះ​ថ្នាក់​ដល់​ជីវិ​ត​ទេ​។

          តាមគេហទំព័រ TMZ បាន​ឲ្យដឹងថា Miranda តារាបង្ហាញម៉ូត​របស់ក្រុម​ហ៊ុន​ Victoria `s Secret មិន​នៅក្នុងផ្ទះទេនៅពេល​មាន​ឧប្បត្តិហេតុ​កាល​ពី​ព្រឹក​ថ្ងៃសុក្រនោះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់