adverise with khmeread 4569931278 525x391

ប្រាសាទ​ចម្លែក បាត់​ខ្លួន​ពេល​មាន​ជំនោរ​សមុទ្រ​

    ​កោះ​លិច​ទឹក​មួយ​ឈ្មោះថា St. Michael's Mount នៅ​ទីក្រុង Cornwall ជា​កន្លែង​ប្រវត្តិសាស្ត្រ​ដ៏​ល្បីល្បាញ​របស់​ប្រទេស​អង់គ្លេស​។ វា​គឺជា​កោះ​លិច​ទឹកតូច​មួយ​គ្រប់គ្រង​ដោយ​សាសនា​ចក្រ​មជ្ឈិមសម័យ និង​ជា​ប្រាសាទ​សម្បូរ​ទៅដោយ​ប្រវត្តិសាស្ត្រ​និង​មនុស្ស​ចេះដឹង​នៅ​ទីនោះ​។​

​    ​ក្នុង​រឿងព្រេង ភ្នំ​កោះ​នោះ​គឺជា​ផ្ទះមួយ​របស់​យក្ស​ឈ្មោះ Cormoran ដែល​នឹង​ឡើងគោក​និង​លួច​គោ​នៅពេល​វា​ឃ្លាន​។ អ្នកទេសចរ​អាច​ដើរ​តាម​ជំហាន​របស់ Cormoran ទៅលេង​កោះ​នោះ​អំឡុងពេល​ជំនោរ​ទឹក​ទាប នៅពេលដែល​ថ្ម​ក្រា​នី​ត​ផុសចេញ​ឡើង​ក្លាយជា​មធ្យោបាយ​តែមួយគត់​សម្រាប់​ធ្វើដំណើរ​ថ្មើរជើង​។​

​    ​ផ្នែក​ខាង​ក្នុងនៃ​ជ​ញ្ចាំ​ង​ប្រាសាទ អ្នក​ស្រឡាញ់​ប្រវត្តិសាស្ត្រ​អាច​រីករាយ​នូវ​ទិដ្ឋភាព​នៃ​អាវ​ក្រោះ​បុរាណ និង​អាវុធ សួនច្បារ​ត្រូ​ពិ​ក និង​ទិដ្ឋភាព​ប៉ម​ប្រាសាទ​។ ខកខាន​ធ្វើដំណើរ​ពេល​ជំនោរ​ទឹក​ទាប​? សេវា​បម្រើ​ជួល​កាណូត Ferry នឹង​បម្រើ​នៅពេលដែល​ជំនោរ​ទឹក​ឡើង​ខ្ពស់ អំឡុងពេល​រដូវក្ដៅ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់