adverise with khmeread 8

តារា​ល្បី​ទាំង ១២ រូបនេះ តាម​ពិតជា​មនុស្ស​កែ​ភេទ​សោះ តែ​យើង​យល់ច្រឡំ​មកទល់​សព្វថ្ងៃ​

    ​ជារឿយៗ​ពួកយើង​បានឃើញ​តារា​ស្អាតៗ​បង្ហាញខ្លួន​ក្នុង​កម្មវិធី​ផ្សេងៗ និង​ភាពយន្ត​ល្បីៗ ប៉ុន្តែ​យើង​មិនដឹងថា​ពួកគាត់​ជា​ប្រុស​កែ​ភេទ​នោះទេ​។ ពួកគេ​ទាំងនោះ​មានឈ្មោះ​ដូចខាងក្រោម​នេះ​៖

​    ​១. Isis King កើត​នៅ​ឆ្នាំ ១៩៨៥ ភេទ​ប្រុស​គឺជា​តារា​ម៉ូ​ដែល​ប្ដូរ​ភេទ​ដំបូង​បង្ហាញខ្លួន​ក្នុង​កម្មវិធី Amercan's Next Top Model​។ ក្រោយមក​ក្លាយជា​អ្នក​រចនា​ម៉ូដ​សម្លៀកបំពាក់ និង​ក្លាយជា​មនុស្ស​កែ​ភេទ​ដែល​គេ​ស្គាល់​បំផុត​នៅលើ​ទូរទស្សន៍​។​

​    ​២. Alexis Arquette ជា​អ្នក​កែ​ភេទ​បាន​ស្លាប់​ទៅហើយ​កាលពី​ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១៦​។ គាត់​គឺជា​តារា​សម្ដែង​អាមេរិក ជា​អ្នករាំ​របាំ​និង​ជា​សកម្មជន​ម្នាក់​ផងដែរ​។ 

​    ​៣. Chaz Bono កើត​ក្នុង​ឆ្នាំ ១៩៦៩ ភេទ​ស្រី​។ នាង​បានប្រកាសថា​នាង​ជា​ខ្ទើយ​ស្រី​ម្នាក់​ក្នុង​ឆ្នាំ ១៩៩៥ និង​បាន​សរសេរ​សៀវភៅ​ជាច្រើន​ទាក់ទង​នឹង​ខ្ទើយ​ប្រុស​និង​ស្រី​។ នាង​កែ​ភេទ​ពី​ស្រី​មក​ប្រុស​ក្នុង​ចន្លោះ​ឆ្នាំ ២០០៨-២០១០​។​

​    ​៤. Carmen Carrera កើត​ក្នុង​ឆ្នាំ ១៩៨៥ ភេទ​ប្រុស សម្ដែង​ក្នុង​រឿង RuPaul's Drag Race ។ ឥឡូវ​ក្លាយជា​ស្រី​ហើយ និង​ជាតា​រា​ម៉ូ​ដែល និង​ជា​សកម្មជន​ម្នាក់​ក្នុង​ការផ្ដល់​ការយល់ដឹង​អំពី​ជំងឺអេដស៍​ម្នាក់​ទៀតផង​។​

​    ​៥. Lana Wachowski ជា​អ្នកដឹកនាំ​រឿង​កែ​ភេទ​ម្នាក់​ត្រូវបាន​គេ​ស្គាល់​ថា ដឹកនាំ​រឿង Matrix និង​រឿង V for Vendetta ។ គាត់​និង​ប្អូនស្រី​គាត់ Andy Wachowski ពេលនេះ​គឺជា​ស្រី​ទាំងពីរ​នាក់​។​

​    ​៦. Janet Mock និពន្ធ​នាយក​ទស្សនាវដ្ដី People's Magazine បានប្រកាសថា​ជា​ប្រុស​នៅ​ឆ្នាំ ២០១១ និង​បាន​ទៅ​វះកាត់​នៅ​ថៃ​ក្នុង​អាយុ ១៨ ឆ្នាំ​។​

​    ​៧. Amanda Lepore ឥឡូវ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​តារា​ម៉ូ​ដែល​ម្នាក់ ជា​សិល្បករ និង​ជា​អ្នកតំណាង​ម៉ូដ​ម្នាក់​ផងដែរ​។​

​    ​៨. Thomas Beatie ត្រូវបាន​គេ​ស្គាល់​ថា​ជា​បុរស​ផ្ដល់កំណើត​ជា​លើកដំបូង​នៅលើ​ពិភពលោក​។ ប៉ុន្ដែ​គាត់​បាន​ប្ដូរ​ភេទ​របស់គាត់​ពី​ស្រី​មក​ប្រុស​កាលពី​ឆ្នាំ ២០០២ មកម្ល៉េះ​។ គាត់​បានផ្ដល់​កំណើត​បី​ដង អកុសល​ស្លាប់​ទាំងបី​ក្នុង​ឆ្នាំ ២០០៧​។ យ៉ាងណាមិញ​គាត់​អាច​គ្រប់គ្រង​កំណើត​បានកូន​បី​មកវិញ ជាមួយនឹង​ប្រពន្ធ​ជា​ភេទ​ប្រុស​របស់គាត់​។ ប៉ុន្ដែ​ក្នុង​ឆ្នាំ ២០១២ ពួកគេ​បាន​លែងលះគ្នា​ហើយ​។​

​    ​៩. Dr. Marci Bowers ភេទ​ប្រុស ជា​គ្រូពេទ្យ​រោគ​ស្ត្រី​អាមេរិក​ម្នាក់ និង​ជា​អ្នក​វះកាត់​កែ​ភេទ​ឱ្យ​មនុស្ស​ជាច្រើន និង​បានធ្វើ​រឿងនេះ​លើ​ខ្លួនឯង​ដែរ​។ ប៉ុន្ដែ​គាត់​នៅតែ​រៀបការ​និង​មានកូន​បី​។​

​    ​១០. Candis Cayne ជា​តារា​សម្ដែង​ដើរតួ​ជា​តួ​កែ​ភេទ​ម្នាក់​ក្នុង​រឿង​ភាគ​ទូរទស្សន៍​ល្បី​មួយ​ឈ្មោះថា Dirty Sexy Money ។​

​    ​១១. Jenna Talackova ជាតា​រា​ម៉ូ​ដែល​ម្នាក់​ដែល​កើត​មកជា​ប្រុស​។ ហើយ​គាត់​បានឈ្នះ​បណ្ដឹងឧទ្ធរណ៍​ក្នុង​តុលាការ​ជុំវិញ​ដក​នាង​ចេញពី​កម្មវិធី​ប្រកួត​បវរកញ្ញា Miss Universe Canada Competition ខណៈដែល​ខ្លួន​ជា​ប្រុស​ទៀតផង​។​

​    ​១២. Laverne Cox ជា​មនុស្ស​ដំបូង​ក្លាយជា​អ្នកទទួល​ពានរង្វាន់ Emmy Award គាត់​ត្រូវបាន​គេ​ស្គាល់​ថា​ជា​តារា​សម្ដែង​ក្នុង​រឿង​ភាគ Netflix Series និង Organge Is The New Black ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់