adverise with khmeread Untitled 1

ផ្អើល​នៅ​ថៃ​ម្សិលមិញ ថត​បាន​ពពក​ចេញ​ជា​រាង​ព្រះភ័ក្ត្រ​ស្តេច​ភូមិបុល​

    ​ប្រជាជន​ថៃ​កំពុង​លា​ស្តេច ភូមិបុល អាឌុលយ៉ាដេត ជាទីគោរព​ដ៏​ខ្ពង់ខ្ពស់​របស់ខ្លួន​ជា​លើកចុងក្រោយ ខណៈ​ពិធី​ដង្ហែ​សព​របស់​ទ្រង់​បានធ្វើ​ឡើង​ដោយ​ឆ្លងកាត់​ទីក្រុង​បាងកក​កាលពី​ថ្ងៃ​សុក្រ ម្សិលមិញ​។​

​    ​ព្រះ​បរមសព​របស់​ទ្រង់​ត្រូវបាន​ដឹក​ចេញពី​មន្ទីរពេទ្យ Siriraj ក្នុង​ទីក្រុង​បាងកក​ទៅកាន់​ព្រះរាជវាំង​ធំ កន្លែង​ដែល​ពិធីបុណ្យ​នឹង​ប្រព្រឹត្តឡើង​។​

​    ​ស្របពេល​ពិធី​ដង្ហែ គេ​ឃើញ​មាន​មនុស្ស​រាប់ម៉ឺន​នាក់​បាន​ចូល​រួមទាំង​ការសោកស្តាយ និង​ស្រណោះ​ចំពោះ​ការបាត់បង់​ដ៏​ធំធេង​នេះ​។ ទន្ទឹមនឹងនោះ ប្រជាជន​ថៃ​បានឃើញ​បាតុភូត​ដ៏​កម្រ​បានកើត​ឡើង ដោយ​ពពក​បាន​ផ្គុំ​ចេញ​ព្រះភ័ក្ត្រ​របស់​ព្រះអង្គ ហើយ​មនុស្ស​រាល់គ្នា​ក៏បាន​យក​រូប​ទាំងនោះ​ចែកចាយ​ពេញ​បណ្តាញ​សង្គម​។​

​    ​ប្រជាជន​ថៃ​ជឿថា បើទោះជា​ស្តេច ភូមិបុល អាឌុលយ៉ាដេត បាន​សោយ​ទិ​វ​ង្គ​ត់​ក្តី ក៏​ទ្រង់​នឹង​នៅតែ​ថែរក្សា​ពួកគេ និង​ប្រទេស​ថៃ​ជា​រៀងរហូត​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់