adverise with khmeread Untitled 1

ញាក់សាច់​! អ្នកមាន​ផុត​លេខ​របស់​ចិន​ត្រៀម​លុយ​សន្ធឹកសន្ធាប់​ទិញយក​ក្រុមហ៊ុន​ហូលីវូដ​

​    ​ក្រុមហ៊ុន Dalian Wanda Group របស់​សេដ្ឋី​ផុត​លេខ​ចិន លោក Wang Jianlin នឹង​ទិញយក​ភាគហ៊ុន​គ្រប់គ្រង​ក្នុង​ក្រុមហ៊ុន​ភាពយន្ត​ហូលីវូដ Legendary Entertainment ក្នុង​កិច្ចព្រមព្រៀង​មួយ​ដែលមាន​តម្លៃ​រហូតដល់​ទៅ ៣,៥ ពាន់​លាន​ដុល្លារ​។ 

​    ​សេចក្តីប្រកាស ដែល​ធ្វើឡើង​នៅ​សន្និសីទកាសែត​មួយ​រៀបចំ​ដោយ​ក្រុមហ៊ុន​ទាំងពីរ​នៅ​ទីក្រុង​ប៉េកាំង ធ្វើឡើង​បន្ទាប់ពី​លេចឮ​ពាក្យ​ចចាមអារ៉ាម​អំពី​កិច្ចព្រមព្រៀង​អស់​រយៈពេល​ពេញ​មួយ​សប្តាហ៍​កន្លងទៅនេះ​។ 

​    ​ក្រុមហ៊ុន Wanda គឺជា​ប្រតិបត្តិ​ករ​ភាពយន្ត​ធំ​បំផុត​របស់​ពិភពលោក ដែលមាន​ភាគហ៊ុន​មួយផ្នែកធំ​នៅក្នុង​ក្រុមហ៊ុន​អាមេរិក AMC ទៀតផង​។ 

​    ​លោក Wang បាន​ស្វះ​ស្វែងរក​ទិញ​ក្រុមហ៊ុន​ហូលីវូដ​រាប់​ឆ្នាំ​មកហើយ និង​បាន​ចរចា​ជាមួយ​ក្រុមហ៊ុន DreamWorks Animation កាលពី​ឆ្នាំមុន ប៉ុន្តែ​មិន​ចរចា​ទិញយក​ក្រុមហ៊ុន​នោះបានទេ​។ 

​    ​ក្រុមហ៊ុន Legendary គឺជា​អ្នក​ផលិតភាព​យន្ត​ល្បីៗ​ជាច្រើន​ដូចជា​រឿង Jurassic World រឿង The Dark Knight Batman Trilogy និង​រឿង Godzilla​។ ប្រធាន និង​នាយក​ប្រតិបត្តិ លោក Thomas Tull ដែលជា​អ្នក​ចាប់ផ្តើម​បើក​ក្រុមហ៊ុន​នេះ​នឹង​នៅ​បន្ត​តំណែង​ជា​ប្រធាន​ក្រុមហ៊ុន​ដដែល​៕ 

adverise with khmeread
ប្រភព៖ ប៊ីប៊ីស៊ី

មតិយោបល់