adverise with khmeread Unnamed %283%29

សព​បុរស​ម្នាក់​ដែល​ឃើញ​ស្លាប់​ផ្កាប់មុខ​ក្នុង​ប្រឡាយទឹក​ "គឺជា​ករណី​ឃាតកម្ម​សម្លាប់​ចងស្លាបសេក​ហើយ​សណ្តូន​ដុំថ្ម​ថែមទៀត​"

    ភ្នំពេញ ៖ សព​បុរស​ម្នាក់​ដែល​គេ​ប្រទះឃើញ​ស្លាប់​ផ្កាប់មុខ​ក្នុង​ប្រឡាយទឹក​កាលពី​ម្សិលមិញ ប៉ូលិស​ជំនាញ​បាន​អះអាងថា  គឺជា​ករណី​ឃាតកម្ម​វាយ​បែកក្បាល​សម្លាប់​ហើយ​ចងស្លាបសេក​សណ្តូន​ដុំថ្ម​ថែមទៀត​ដើម្បីទម្លាក់​ទឹក​។​

    យ៉ាងណាក៏ដោយ​ស​ពបុរ​ស​រងគ្រោះ សមត្ថកិច្ច​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ម្យ៉ាង​ដោយ​សព​មាន​លក្ខណៈ​ហើម​ស្អុយ​ហើយ​នោះ​សមត្ថកិច្ច​បានសម្រេច​បូជា​នៅ​វត្ត​វត្ត​អង្គ​តា​មិញ​កាលពី​ម្សិលមិញ។ ប៉ូលិស​បាន​អំពាវនាវ​ដល់​ក្រុមគ្រួសារ​សព បើ​បាន​ជ្រាប​ពី​ភិនភាគ​រួចហើយ សូម​មក​ទំនាក់ទំនង​ជាមួយ​មេ​ប៉ូលិស​ប៉ុស្តិ៍​ចោមចៅ​ដែលមាន​លេខ​ទូរស័ព្ទ​ 012826093។​

    គួររំលឹកថា មាន​ករណី​ឃាត​កម្មដឹង​កើតឡើង​ម៉ោង​១០​ និង​៣០​នាទី​ព្រឹក​ថ្ងៃទី១៤ ​តុលា ឆ្នាំ២០១៦​ នៅក្នុង​ប្រឡាយទឹក ផ្លូវលំ ក្រុមទី​៤ ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ ខណ្ឌ ពោ​ធិ៍​សែន​ជ័យ។​

    ប៉ូលិស​និយាយថា ដំបូង​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាមផ្លូវ​ក៏​ប្រទះឃើញ​សាកសព​អណ្តែត​ក្នុង​ប្រឡាយទឹក​រួច​ក៏​រាយ​ការ​ណ៏​ឱ្យ​សមត្ថកិច្ច​តែម្តង​។​ បន្ទាប់មក​សមត្ថ​កច្ច​បាន​ចុះ​ពិនិត្យ​ទីកន្លែង​កើតហេតុ​ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ប្រឡាយទឹក ដោយ​ឃ្លាត​ពី​មាត់​ប្រឡាយ​មក​កើត​ចម្ងាយ​ប្រមាណ​២,៥០​ម៉ែត្រ​ឃើញ​សាកសព​អណ្តែត​ផ្កាប់មុខ​ផ្អៀង​ទៅ​កើតចេញ​តែ​ចង្កេះ​រហូតដល់​ក្បាល​និង​កែងដៃ​ខាងស្តាំ​។​

    ក្រោយមក ពេល​លើកសព​ចេញពី​ក្នុង​ទឹក​ឃើញ​សាកសព​ត្រូវ​ឃាតករ​ចង​ដោយ​ខ្សែ​នីឡុង​ស្លាប​មុខ​ជាប់​ដើមដៃ​ឆ្វេង ហើយ​រឹត​មក​ចងស្លាបមុខ​ជាប់​នឹង​ចង្កេះ​រួចមក​ចងក​ជើង​ទាំងពីរ។ ខ្សែ​មួយទៀត​ចង​ទាក់​ជាមួយ​ខ្សែ​ចង​នៅ​ចង្កេះ​ជាប់​មក​ចងភ្ជាប់​នឹង​ខ្សែ​នីឡុង​សំប៉ែត​ដែល​ចង​ប្រទាក់​រុំ​ជាមួយ​ដុំថ្ម​មួយ​ដុំ​ធំ។​ ​នៅ​ជើង​ខាងឆ្វេង​ពាក់​ស្បែកជើង​ប៊ូ​ពណ៌​សុ​កូ​ឡា ​ម៉ាក ​CV​។​

    យ៉ាងណាក៏ដោយ​សាកសព​នៅ​ពុំ​ស្គាល់ឈ្មោះ ទីលំនៅ ភេទ​ប្រុស ឡើង​ហើម​ស្អុយរលួយ​របកស្បែក​ ពាក់​អាវដៃវែង​ព​ណ៌ ស​ ឆ្នូត​ខ្មៅ ចំហរ​ឡេវ​ស្លៀកខោ​ជើងវែង ​ពណ៌ខ្មៅ ពាក់​ខ្សែក្រវ៉ាត់​ពណ៌​ទឹកដោះ​ក្បាល​ដែក​មាន​កង​២​ម៉ាក GUCCI សព​កម្ពស់ ​១,៦៧​ ម៉ែត្រ​។​

    ក្រៅពីនោះ​នៅលើ​សាកសព​មាន​ស្នាម​ជាំ​ដាច់រយះ​នៅ​ផ្ទៃមុខ​ចំហៀង​ខាងស្តាំ ចំនួន ​៧ ​កន្លែង​ដល់​លលា​ដ៏​,​ ស្នាមដាច់រយះ​នៅលើ​បណ្ទូលក្បាល​ចំនួន​៦​កន្លែង​ដល់​លលា​ដ៏​, ​ស្នាម​ដាច់រយះ​នៅ​ក្បាល​ខាងឆ្វេង​ចំនួន​ ២ ​កន្លែង​ដល់​លលា​ដ៏​,​ ស្នាម​ដាច់រយះ​ផ្ទៃមុខ​
​ខាងឆ្វេង​ ២ ​កន្លែង​,​ ស្នាម​ដាច់រយះ​នៅ​ប្រជុំ​ចិ​ញ្ជើ​ម​ ​១​ កន្លែង ​និង​ក្បាល​ពី​ខាងក្រោយ​ចំនួន​ ៣​ កន្លែង ដល់​លលា​ដ៏​។​

    ចុងក្រោយ​ប៉ូលិស​សន្និដ្ឋានថា បុរសរងគ្រោះ​ស្លាប់​ដោយសារ​វាយ​ក្បាល​រួច​ដឹក​សាកសព​មក​ទម្លាក់​ក្នុង​ប្រឡាយទឹក​នេះ៕


 

adverise with khmeread

មតិយោបល់