adverise with khmeread 14625776 1146697275417146 1204710860 o

គ្រាន់តែខឹងរឿងទារលុយ​ថ្លៃ​យាម​ចម្ការ​មិនបាន ចាប់​បោចសក់​ប្រពន្ធ​វ័យក្មេងបោក​ផ្ទប់​នឹង​គ្រែ​របួស​ធ្ងន់

    ភ្នំពេញ ៖ បន្ទាប់ពី​ផឹកស្រា​អស់ ​"​ម៉ា​តយ"​ បុរស​ជា​ប្តី​ បាន​ប្រើ​ហិង្សា​ចាប់​បោចសក់​ប្រពន្ធ​ផ្ទប់​នឹង​គ្រែ​របួសធ្ងន់​ដេកពេទ្យ ហើយ​លោក​ប្តី​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​កាលពី​ថ្ងៃទី ១៤​តុលា ឆ្នាំ​២០១៦ ម៉ោង២ ​និង​១០​នាទី​រសៀល​នៅ​ចំណុច​រោង​ចាំចម្ការ​ស្វាយ​ដីឡូត៍​គ្មាន​លេខ ភូមិ ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ សេង ពីសី ភេទ​ស្រី អាយុ ១៩ ​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ស្នាក់នៅ​ទីតាំង​កើតហេតុ។ ​ចំណែក​ជនសង្ស័យ​ឃាត់ខ្លួន​ឈ្មោះ សួន កុង​ស៊ុន ភេទ ប្រុស អាយុ​ ២៤​ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ​ស្នាក់នៅ​ទីតាំង​កើ​ក​ហេតុ។​

    ប៉ូលិស​បន្តថា ជនរងគ្រោះ​កំពុង​នៅ​រោង​ចំការ (​ចំណុចកើតហេតុ​) ស្រាប់តែ​ជនសង្ស័យ​ផឹកស្រា​ស្រវឹង​មកដល់ ក៏មាន​ទំនាស់​ពាក្យសម្តី ជាមួយ​ជនរងគ្រោះ​ពី​រឿង​ទារលុយ​ថ្លៃ​យាម​ចំការ​ឱ្យ​គេ។​

    ពេលនោះ​ជនសង្ស័យ​ក៏​ស្ទុះ​ទៅ​វាយ​ជនរងគ្រោះ ជាច្រើន​ដៃ​ចំ​មុខ និង​ចាប់​បោចសក់​ក្បាល​បោក​ផ្ទប់​ទៅលើ​គ្រែ​បណ្តាលឱ្យ​រងរបួស​ធ្ងន់ រួច​ក៏មាន អ្នកជិតខាង​ជួយ​ឃាត់​ចេញ។​

    បន្ទាប់មក​សមត្ថកិច្ច​​ទៅដល់​ឃាត់ខ្លួនជនសង្ស័យ​យកមកទីស្នាក់ការ​ប៉ុស្តិ៍​ព្រែក​ថ្មី ធ្វើការ​សាកសួរ។ ចំណែក​ជន​រង គ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​នាំទៅ​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ច្បារអំពៅ​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់