adverise with khmeread 14686523 1146704098749797 1979965614 n

រថយន្ត​ក្រឡាប់​ចេញ​ទឹក​ផ្លែឈើ​ទើប​ដឹងថា​ក្លែងក្លាយ​ហើយ​គេចពន្ធ​

    ត្បូងឃ្មុំ ៖ មាន​រថយន្ត​ដឹក​ទឹក​ផ្លែឈើ​ប្រភេទ Yeo’s ក្លែងក្លាយ​ហើយ​គេចពន្ធនាំ ចូល​មកពី​ប្រទេស​វៀតណាម​បាន​បែក​កង់​ក្រោយ​ខាងស្ដាំ ក្រឡាប់​ផ្ងារជើង​ចេញមក​សុទ្ធតែ​ទឹក​ផ្លែឈើ​ក្លែងក្លាយ​ និង​គេចពន្ធ​។​

    ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​២​ និង​២៥​នាទី​រសៀល ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច លើផ្លូវ​ជាតិ​លេខ​៧ ភូមិ​ជី​ពាំង ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។​

    លោក​ ប្រាក់ វ៉ាន់ដា បាន​បង្ហោះ​ព័ត៌មាន​នេះ​តាម​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​របស់លោក​កាលពី​ព្រឹក​ថ្ងៃទី​១៥​ តុលា​នេះ ហើយ​លោក​លើក​ជា​សំណួរ​ថា​"​ស្លាប់​អស់ហើយ​បើ​ចឹ​ងៗ មន្ត្រី​ជំនាញ​តាម​ច្រក​ទៅណា​អស់ហើយ​!!!"៕

adverise with khmeread

មតិយោបល់