adverise with khmeread Unnamed %281%29

ឈប់សម្រាក​ពី​ការងារ​នាំគ្នា​ទៅលេង​ស្រុក​ត្រូវបាន​រថយន្ត​ដឹក​ទឹកកក​បុក​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់ ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ ស្ត្រី​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​ចេញពី​ភ្នំពេញ​ទៅលេង​ស្រុក​កំ​ណើត ​ក៏​ត្រូវបាន​រថយន្ដ​ដឹក​ទឹកកក​បុក​ពីក្រោយ​បណ្ដាលឱ្យ​រងរបួស​ធ្ងន់​ម្នាក់​និង​ស្លាប់​ម្នាក់​នៅនឹងកន្លែង​។​

    គ្រោះថ្នាក់​នេះ​កើត​ឡើង​កាលពី​វេលា​ម៉ោង​៦ និង​២០​នាទី​ ថ្ងៃទី​១៥ ​ខែតុលា​ ឆ្នាំ​២០១៦​តាម​ប​ណ្ដោ​ផ្លូ​​វ​២១៧ ​ទល់មុខ​នឹង​ផ្លូវ​ចូល​មជ្ឍមណ្ឌល​ប្រល័យ​ពួជ​សាសន៍​ជើ​ង​ឯក ស្ថិតនៅ​ភូមិ​​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។​

    ប្រភពពី​កន្លែង​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​នារី​ពីរ​នាក់​ជិះ​ម៉ូតូ​ម៉ាក​ស្គុ​ប​ពី​ពណ៌​ស្វាយ​ពាក់​ស្លាក​លេខ ​1AU-4365 ​បើកបរ​ពី​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ហើយ​ក៏មាន​រថយន្ត​ដឹក​ទឹកកក​មួយគ្រឿង​ម៉ាក KIA​ ពណ៌​ស ​ពាក់​ស្លាក​លេខ​ភ្នំពេញ ​2M-3892​ បើក​ពីក្រោយ​ម៉ូតូ​ជនរងគ្រោះ ហើយ​បុក​ចំ​ពី​ខាងក្រោយ​ម៉ូតូ​ពេញទំហឹង​បណ្តាលឱ្យ​អ្នកជិះ​ម៉ូតូ​ដួល​ចូល​ក្រោម​កង់​រថយន្ត​ម្នាក់​កិន​ចំក្បាល​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ។​

    ចំណែក​ម្នាក់ទៀត​ដែល​បាន​ឌុប​នោះ​រងរបួស​ធ្ងន់​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុស្សី​ភ្លាមៗ​។​

    នារី​រងគ្រោះ​ដែល​ត្រូវ​រថយន្តបុក​មានឈ្មោះ រិ​ទ្ធ ឌិន ភេទ​ស្រី​អាយុ ​១៩ ​ឆ្នាំ​មុខរបរ​កម្ម​ការ​នី​រោងចក្រ ស្នាក់នៅ​ភូមិ​លួ សង្កាត់​ព្រែក​ភ្នៅ ខណ្ឌ​ព្រែក​ព្នៅ រងរបួស​ធ្ងន់​ជា​អ្ន​ម​បើ​ក​ម៉ូតូ និង​នារី​ម្នាក់ទៀត​មានឈ្មោះ ជៀន ស្រី​លក្ខណ៍ ភេទ​ស្រី​ អាយុ​ ១៩​ ឆ្នាំ​មុខរបរ​កម្មការិនី​រោងចក្រ​ស្នាក់នៅ​ជាមួយគ្នា​នឹងមាន​ស្រុក​កំ​ណើ​ត​ភូមិ​ទួល​ចារ​ឃុំ​សំរោង ស្រុក​សំរោង ខេត្តតាកែវ​។​

    ចំណែក​រថយន្ត​បើកបាន​១៥​ម៉ែត​ទុកចោល​ហើ​យ​ក៏​ចុះ​រត់​តែ​ត្រូវបាន​សមត្ថកិច្ច​ចាប់បាន ភ្លាមៗ។ ​ចំណែក​តៃកុង​រថយន្ត​មានឈ្មោះ ភោក ចំ​រើ​ន​ភេទ​ប្រុស ​អាយុ ​២២ ​ឆ្នាំ​ មុខរបរបើ​ក​រថយន្ត​ស្នាក់នៅ​ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ​នឹង​ស្រុក​កំណើត តាំង​ក្រ​ត ​ឃុំ​ត​បៀ​ប ស្រុក​រវៀង ព្រះវិហារ​។ ​ចំណែក​ព្រូ​រថយន្ត​ឈ្មោះ ប៊ុន ម៉េង​លី ភេទ​ប្រុស ​អាយុ ​២២​ ឆ្នាំ​ជា​អ្នកបើក​មានស្រុក​កំណើត​នៅ​ភូមិ​ស្ពឺ ​ឃុំ​ស្ពឺ ស្រុកចំកា​រលើ ខេត្តកំពុងចាម ជា​អ្នក​បើ​ក។​

    សព​ត្រូវបាន​ប្រគល់ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត។ ក្រោយពេល​កើតហេតុ​ប៉ូ​លិ​ខ​ចរាចរណ៍​ខ​ណ្ឌ​ដង្កោ​ បាន​សហការ​ជាមួយ និង​ប៉ូលិស​ចរាចរណ៍​ក្រុង​បាន​វាស់វែង​រួច​បាន​យក​រថយន្ត​បង្កអ្នកបើកបរ​និង​ព្រូ​ព្រមទាំង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​ដើម្បី​រងចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ៕​

 

adverise with khmeread

មតិយោបល់