adverise with khmeread 14677942 1146743142079226 71303390 o

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ពីបទ​រំលោភ​សេពសន្ថវៈ​បូក​

    សៀមរាប ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ដោយមាន​កា​រស​ប្រប​សម្រួល​ពី​ព្រះរាជអាជ្ញា អម​សាលាដំបូង ខេត្តសៀមរាប បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ០២ ​នាក់ ជាប់​ពាក់ព័ន្ធ​ជាមួយ​ករណី​រំលោភ​សេពសន្ថវៈ​បូក នៅវេលា​ម៉ោង១១ និង​៣០​នាទី ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ភូមិ​ភូមិ​ទី​៦ សង្កាត់​ចុង​ឃ្នា​ស ក្រុង​សៀមរាប ខេត្តសៀមរាប។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា បន្ទាប់ពី​ធ្វើការ​ឃាត់ខ្លួន​រួចមក កម្លាំង​កងរាជអាវុធហត្ថ​បាន​នាំខ្លួន​ជនសង្ស័យ​ទៅ​សាកសួរ​នៅ​បញ្ជាការដ្ឋាន​ខេត្ត​។ ក្រោយពី​ធ្វើការ​សាកសួរ​រួចមក នៅមុខ​មន្ត្រី​កងរាជអាវុធហត្ថ ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា រូបគេ​ពិតជា​បានធ្វើការ​ចាប់រំលោភ​ជនសង្ស័យ​កាលពី​វេលា​ម៉ោង​១០​ និង​៣០​នាទី​យប់ ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ភូមិ​ទី​៦ សង្កាត់​ចុង​ឃ្នា​ស ក្រុង​សៀមរាប ខេត្តសៀមរាប ដូចជា​ការចោទប្រកាន់​ពិតប្រាកដ​មែន​។​

    មន្ត្រី​ដដែល បានឱ្យដឹង​ទៀតថា ជនសង្ស័យ​ដែល​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ធ្វើការ​ឃាត់ខ្លួន​នោះ​មានឈ្មោះ ទី១. សំ ដា​រ៉ា ភេទ​ប្រុស អាយុ ២២ ​ឆ្នាំ មុខរបរ​ជាងសំណង់ រស់នៅ​ភូមិ​ទី​៦ សង្កាត់​ចុង​ឃ្នា​ស ក្រុង​សៀមរាប ខេត្តសៀមរាប​ និង​ទី២. រិ​ន​ ជា ភេទ​ប្រុស អាយុ​ ៣៥​ ឆ្នាំ មុខរបរ ជាងសំណង់ រស់នៅ​ភូមិ​ភ្នំ​ក្រោម សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប​។​

    ចំណែក​ជនរងគ្រោះ​មានឈ្មោះ ក​.ក.ក ​ភេទ​ស្រី អាយុ​ ១៦​ ឆ្នាំ រស់នៅ​ភូមិ​ទី​៤ សង្កាត់​ចុង​ឃ្នា​ស់ ក្រុង​សៀមរាប ខេត្តសៀមរាប​។​

    បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់